ព័ត៌មានជាតិ
ក្រសួងការបរទេសច្រានចោលការផ្សាយថាកម្ពុជាគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានច្រានចោលការចុះផ្សាយថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រផ្នែកយោធាដល់ប្រទេសអ៊ុយក្រែននៅក្នុងការតទល់សង្គ្រាមជាមួយរុស្ស៊ី។ ការច្រានចោលរបស់ក្រសួងការបរទេសបែបនេះគឺធ្វើឡើងបន្ទាប់ពីមាន Channel Telegram មួយដែលមានឈ្មោះ«DEMOGRAFIYA UPALA» បានចុះផ្សាយអំពីជំហររបស់ប្រទេសនានាទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន រួមទាំងកម្ពុជាផងដែរ។

ឆ្លើយតបការចុះផ្សាយនេះ ក្រសួងការបរទេសកម្ពុជា បានលើកឡើងថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសបោសសម្អាតមីនដល់កម្មករដោះមីនអ៊ុយក្រែននៅកម្ពុជា គឺធ្វើឡើងផ្អែកលើមូលដ្ឋានការងារមនុស្សធម៌សុទ្ធសាធ។ ក្រសួងការបរទេស បញ្ជាក់ថា ការបណ្ដុះបណ្ដាលបច្ចេកទេសបោសសម្អាតមីនដល់ភាគីអ៊ុយក្រែន នៅពេលនេះ គឺជាកិច្ចសហការរវាងកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។
ក្រសួងការបរទេស បានគូសបញ្ជាក់បន្ថែមថា ការជួយដល់ភាគីអ៊ុយក្រែនេះ គឺស្របជាមួយនឹងបេសកកម្មរក្សាសន្តិភាពជាច្រើនរបស់កម្ពុជានៅអាហ្វ្រិក និងបណ្ដាប្រទេសនៅមជ្ឈិមបូព៌ា ក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ។

ត្រង់ចំណុចនេះ ក្រសួងការបរទេសកម្ពុជា បានជំរុញឲ្យបណ្តាញ Channel Telegram «DEMOGRAFIYA UPALA» កែតម្រូវការបោះពុម្ពផ្សាយនេះ ដោយហេតុថា ការផ្សាយនេះមិនត្រឹមត្រូវទេ ហើយថែមទាំងអាចផ្ដល់ផលប៉ះពាល់ដល់កិត្តិយសកម្ពុជាផងដែរ។
ជាថ្មីម្ដងទៀត ក្រសួងការបរទេស បានសង្កត់ធ្ងន់ថា កម្ពុជាជាប្រទេសដែលស្រលាញ់សន្តិភាព ហើយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយការបរទេសអព្យាក្រឹតភាព ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


