ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ចាត់ទុកការកែលម្អសុវត្ថិភាព និងសុខភាពការងារពេញមួយជីវិតគឺជាការងារដ៏ចាំបាច់
មន្ត្រីជាន់ខ្ពស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកការលើកកម្ពស់ការសិក្សាពេញមួយជីវិតនៅលើ សុវត្ថិភាព និងសុខភាពការងារអាចជួយកម្មករនិយោជិត និងនិយោជកឱ្យស្វែងយល់ និងសម្របខ្លួនទៅនឹងហានិភ័យដែលកំពុងកើតមានក៏ដូចជាហានិភ័យទាក់ទងនឹងការងារជាប់លាប់។

ថ្លែងបើកសិក្ខាសាលា ត្រីភាគី ការរៀបចំផែនការមេលើកទី៣ ស្ដីពី សុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧នៅសណ្ឋាគារសាន់វ៉េ នៅព្រឹកថ្ងៃទី២៦មករា លោក ចាប ឫទ្ធី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា ការកែលម្អសុវត្ថិភាពនិងសុខភាពការងារពេញមួយជីវិតការងារ គឺជាការងារចាំបាច់។
លោករដ្ឋលេខាធិការ បានលើកឡើងថា យោងតាមអង្គការអន្តរជាតិខាងការងារ(ILO) បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ មានកម្មករចំនួនប្រមាណជា៣លាននាក់បានស្លាប់ដោយសារគ្រោះថ្នាក់ការងារ និងជំងឺទាក់ទងនឹងការងារ។ កម្មករនិយោជិតប្រហែល ៣៧៤ លាននាក់បន្ថែមទៀតទទួលរងពីគ្រោះថ្នាក់ការងារ តែមិនមានគ្រោះថ្នាក់ដល់ជីវិត។ ក្រៅពីការចំណាយខាងសេដ្ឋកិច្ចគឺមានការចំណាយដែលមិនអាចគណនាជាតួលេខដែលគេមិនបានទទួលស្គាល់ក្នុងការវាយតម្លៃទាំងនេះ ដែលបញ្ហាទាំងនេះ គឺបណ្តាលមកពីលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ។

លោកបានបន្តទៀតថា បញ្ហានេះគឺជាសោកនាដកម្ម និងជាការគួរឱ្យសោកស្តាយព្រោះថាការស្រាវជ្រាវ និងការអនុវត្តជាច្រើនសតវត្សកន្លងមកនេះបានបង្ហាញឱ្យឃើញថា ទុក្ខលំបាកនេះ ភាគច្រើន គឺអាចបង្ការបានបើសិនជាយើងមានវិធានការច្បាស់លាស់។
លោក ចាប ឫទ្ធី ឱ្យដឹងថា ដោយមានការគាំទ្រពីគម្រោង ILO/Japan OSH ការវាយតម្លៃពាក់កណ្តាលអាណត្តិ នៃការអនុវត្តផែនការមេលើកទី២ ស្តីពី OSH (២០១៨-២០២២) ត្រូវបានអនុវត្តនៅខែសីហា ឆ្នាំ ២០១៩ នៅខេត្តមណ្ឌលគិរី។ ទន្ទឹមនឹងនេះ ចាប់ពីខែសីហា ឆ្នាំ២០២២ គម្រោងបានជ្រើសរើសក្រុមទីប្រឹក្សា(ទីប្រឹក្សាអន្តរជាតិ និងទីប្រឹក្សាជាតិ) ដើម្បីចាប់ផ្តើមពិភាក្សាជាមួយនាយកដ្ឋានពេទ្យការងារ (DoSH) លើការអភិវឌ្ឍន៍ថ្មីនៃផែនការមេលើកទី ៣ ស្តីពី OSH សម្រាប់កម្ពុជា។

ចាប់តាំងពីពេលនោះមក មានការប្រជុំជាច្រើនលើកច្រើនសារដោយមានការគាំទ្របច្ចេកទេសពីទីប្រឹក្សារបស់ ILO នាយកដ្ឋានពេទ្យការងារ និងដៃគូត្រីភាគីពាក់ព័ន្ធទាំងអស់នៅក្នុងក្រុមប្រឹក្សាប្រឹក្សាគម្រោង (PAB) បូករួមទាំងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចូលរួមផ្តល់យោបល់ក្នុងការបង្កើតផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារនេះ ។
លោកបានបន្ថែមថា ដើម្បីឈានឆ្ពោះទៅមុខក្នុងការបង្កើតផែនការមេលើកទី៣ដោយមានការពិគ្រោះយោបល់ជាមួយគម្រោង និងទីប្រឹក្សារបស់ ILO នាយកដ្ឋានពេទ្យការងារ បានរៀបចំសិក្ខាសាលានេះឡើង ដែលមានរយៈពេលពីរថ្ងៃ
គឺក្នុងគោលបំណងពិភាក្សាស៊ីជម្រៅជាមួយភាគីពាក់រួមមានរដ្ឋាភិបាល និយោជកនិយោជិត និងផ្នែកសេដ្ខកិច្ចម៉ាយក្រូ ខ្នាតតូច និងមធ្យមដើម្បីបង្កើតឱ្យបានសកម្មភាពលម្អិត សម្រាប់គោលបំណងជាក់លាក់និងយុទ្ធសាស្ត្រនីមួយៗនៃផែនការមេលើកទី ៣។
ភាគីពាក់ព័ន្ធនឹងរៀបចំសិក្ខាសាលាត្រីភាគីមួយទៀតដែលនឹងធ្វើឡើងនៅពេលខាងមុខ ដើម្បីធ្វើឱ្យមានសុគតភាព និងបញ្ជាក់ការបញ្ចប់ផែនការសកម្មភាពនេះ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ហើយជាបន្តរបន្ទាប់ ផែនការមេនេះនិងត្រូវបានពិគ្រោះយោបល់ជាមួយ គណៈកម្មការជាតិស្តីពីសុវត្ថិភាព និងសុខភាពការងារ និងធ្វើការបោះពុម្ព និងផ្សព្វផ្សាយអនុវត្ត។

ជាមួយនេះដែរលោក ចាប ឫទ្ធី បានថ្លែងអំណរគុណដល់អង្គការអន្តរជាតិខាងការងារ ដែលបានសហការគាំទ្រទាំងថវិកា និងជំនួយបច្ចេកទេស ដល់នាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីដំណើរការរៀបចំផែនការមេលើកទី៣ ស្ដីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ នេះ។ លោក សង្ឃឹមថា អង្គសិក្ខាសាលា ដែលអញ្ជើញមកពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់នឹងរួមចំណែកផ្តល់ធាតុចូលក្នុងការបង្កើតសកម្មភាពលម្អិត
សម្រាប់ផែនការមេលើកទី៣ ស្ដីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ នេះបានសម្រេចដោយជោគជ័យ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


