ព័ត៌មានជាតិ
មន្ទីរអប់រំភ្នំពេញ ណែនាំឲ្យនាយកសាលា បន្តការដាក់វិន័យចំពោះសិស្សលាបពណ៌សក់ និងទុកសក់វែង
ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានណែនាំដល់នាយកសាលា បន្តការដាក់វិន័យចំពោះសិស្សសាលាទាំងឡាយណាដែលលាបពណ៌សក់ និងទុកសក់វែង ព្រោះវាមិនស័ក្ដិសមជាសិស្ស និងខុសទៅនឹងបទបញ្ជាផ្ទៃក្នុងរបស់សាលានីមួយៗ។

លោក ហែមស៊ី ណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍ កាលពីព្រឹកថ្ងៃទី ២៧ មករានេះថា «យើងមិនមានអ្វីកែប្រែទេ រហូតមកដល់ម៉ោងនេះ បទបញ្ជាផ្ទៃក្នុងសាលានៅតែរក្សាដដែលទេ ពិសេសវិន័យសិស្សក្នុងការស្លៀកសំលៀកបំពាក់ឯកសណ្ឋានសិស្ស សក់ក្បាល ពិសេសសក់ក្បាលលាបពណ៌ ទុកសក់វែងមិនស័ក្ដិសមជាសិស្សនៅតែបន្តអនុវត្តវិធានការដដែលដោយមិនអនុញ្ញាតឲ្យចូលសាលាទេ ដោយធ្វើយ៉ាងណាឲ្យសិស្សកាត់សក់ឲ្យខ្លីសមរម្យ និងឈប់លាបពណ៌»។

លោកប្រធានមន្ទីរបានបន្តថា ប្រសិនបើមានសិស្សណាម្នាក់ទុកសក់វែង ជាជំហានដំបូងត្រូវហៅសិស្សនោះមកអប់រំណែនាំគាត់ឲ្យកាត់សក់ឲ្យបានខ្លីសមរម្យ។ ក្នុងករណីមិនស្ដាប់តាមការណែនាំទេ ជំហានបន្ទាប់ សាលានឹងធ្វើការអញ្ជើញមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស មកជួបពិភាក្សាដើម្បីប្រាប់គាត់ពីបទបញ្ជាផ្ទៃក្នុងរបស់សាលាឲ្យគាត់យល់ណែនាំដល់កូនគាត់បន្ត។
លោកប្រធានមន្ទីរបានបន្តទៀតថា តាមរយៈការអប់រំណែនាំសិស្ស និងការអញ្ជើញអាណាព្យាបាលសិស្សមកជួបនេះ នឹងធ្វើឲ្យសិស្សអនុវត្តដោយកាត់សក់ដោយខ្លួនឯង ព្រោះថាមន្ទីរមិនមានគោលការណ៍ណាមួយឲ្យសាលាអនុវត្តវិន័យកាត់សក់ចំពោះសិស្សណាទុកសក់វែងនោះទេ ខណៈវិន័យបែបនេះធ្លាប់អនុវត្តតាំងពីយូរឆ្នាំហើយ។ ប៉ុន្តែប៉ុន្មានឆ្នាំមកនេះ មិនមានទៀតទេ។

នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យវេស្ទើន ជាង ៣ ពាន់នាក់ កាលពីព្រឹកថ្ងៃទី ២៦ ខែមករា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នើឲ្យលោកគ្រូនៅនៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សំពៅលូន រៀបចំកាត់សក់ឲ្យសិស្សទាំងនោះតែម្ដងទៅ ដោយមិនចាំបាច់យកត្រង់ដឺ ទៅឈូសសក់សិស្សបែបនោះទៀតឡើយ។
គួរបញ្ជាក់ថា ថ្មីៗនេះ គ្រូនៅសាលាវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សំពៅលូនខេត្តបាត់ដំបង បានអនុវត្តវិន័យសាលាដោយបានកាត់សក់សិស្សប្រុសៗ ខូច បណ្ដាលឲ្យមានការរិះគន់ពេញហ្វេសប៊ុក ដោយគ្រាន់តែសិស្សទាំងនោះទុកសក់វែងបន្តិច៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


