ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ៖ ការអនុវត្តរបបសោធននឹងធ្វើឱ្យកម្ពុជាក្លាយជាសង្គមមួយទំនើប និងប្រកបដោយសមធម៌
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារនឹងធ្វើឱ្យកម្ពុជាក្លាយទៅជាសង្គមមួយទំនើប និងប្រកបដោយសមធម៌។

ថ្លែងបើកវេទិកាធនធានមនុស្ស ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយយូរ៉ូឆេម កម្ពុជា និងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា នៅសណ្ឋាគារឡឺរ៉ូយ៉ាល់នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ នេះ លោករដ្ឋមន្ត្រីបានបន្តថា «ក្នុងការអនុវត្តរបបសោធននេះកម្ពុជានឹងក្លាយជាសង្គមមួយដែលមានសមធម៌រវាងការងារគ្រប់ប្រភេទទាំងការងារសាធារណៈ និងការងារក្នុងវិស័យឯកជន។ នេះហើយជាអ្វីដែលខ្ញុំសង្ឃឹមថា ក្មួយៗកម្មករនិងយោជិតធ្វើការតាមរោងចក្រសហគ្រាសចង់បាន។ចំណែករាជរដ្ឋាភិបាលនិយោជកតាមគ្រឹះស្ថានទាំងអស់ក៏ចង់បានហើយសង្ឃឹមថា កិច្ចការងារនេះនឹងបន្តទៅមុខដោយរលូន»។ លោករដ្ឋមន្ត្រីបានបន្តថា នៅពេលដែលការអនុវត្តរបបសោធននេះដោយរលូនធ្វើឱ្យប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជាវាមានចិរភាព។
លោករដ្ឋមន្ត្រីបានបន្តទៀតថា គោលនយោបាយស្តីពីរបបសន្តិសុខសង្គមនេះ គឺជំរុញការអនុវត្តការគាំពារសង្គមឱ្យមានផាពកាន់តែរឹងមាំដល់ការគាំពារសន្តិសុខសង្គមសម្រាប់ប្រាក់ចំណូលដោយសារការឈឺថ្កាត់ គ្រោះថ្នាក់ការងារ ពិការភាព
និកម្មភាពនិងចាស់ជរាឱ្យមានភាពគ្រប់ជ្រុងជ្រោយកាន់តែទទួលទូលំទូលាយកាន់តែប្រសើរព្រមទាំងអាចគ្រប់គ្រងប្រជាជនគ្រប់រូបពិសេសប្រជាជនក្រីក្រនិងងាយរងគ្រោះ។
លោករដ្ឋមន្ត្រីបានបន្ថែមថា ដើម្បីសម្រេចបានគោលដៅការបន្តអភិវឌ្ឍន៍ការពង្រឹងប្រព័ន្ធគាំពារសង្គមមានលក្ខណៈប្រមូលផ្តុំសង្គតភាពប្រសិទ្ធភាពតាមរយៈការផ្តល់ងាទិភាពទៅលើការពង្រីកវិសាលភាពលើរបបសន្តិសុខសង្គមដែលមានស្រាប់ដើម្បីបង្កើនការគាំពារដល់ប្រជាជនគ្រប់រូបទាំងសេដ្ឋកិច្ចនិងប្រព័ន្ធនិងក្រៅប្រព័ន្ធការសិក្សាពិនិត្យលើលទ្ធភាពបង្កើតរបបសន្តិសុខសង្គមថ្មីៗនិងការធ្វើបដិវត្តកម្មបច្ចេកវិទ្យាឌីជីថលក្នុងការផ្តើ់សេវាកាន់តែប្រសើរ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ជាក់ស្តែងរាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់របបប្រាក់សោធនសម្រាប់កម្មករនិយោជកចាប់ពីថ្ងៃទី១កក្កដាឆ្នាំ២០២២និងបានប្រមូលវិភាគទានពីថ្ងៃទី១តុលាឆ្នាំ២០២២កន្លងទៅនេះគឺជាសមិទ្ធិផលថ្មីប្រវត្តសាស្ត្ររបស់កម្ពុជានាំឱ្យប្រព័ន្ធសន្តិសុខសង្គមមានលក្ខណៈពេញលេញសម្រាប់កម្មករនិយោជិតគ្រប់រូប។
គួរបញ្ជាក់ថា ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារននេះតម្រូវឱ្យបង់វិភាគទានចំនួន៤ភាគរយក្នុងនោះកម្មករនិយោជិតត្រូវបង់២ភាគរយនិងនិយោជកបង់ទាន២ភាគរយដែរ។ ប្រាក់ដែលនិយោជកបង់២ភាគរយនេះអ្នកដែលទទួលផលគឺកម្មករដោយទទួលបានប្រាក់៤ភាគរយស្មើនឹង១០០ភាគរយនៅពេលដល់អាយុចូលនិវត្តន៍៦០ឆ្នាំ៕
អត្ថបទ៖ សំអឿន
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


