ព័ត៌មានជាតិ
កំណើនអ្នកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសមានចំនួន១៣ម៉ឺននាក់ រយៈពេល៦ខែឆ្នាំ ២០២៥
ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ កំណើនអ្នកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈមានចំនួន១៣ម៉ឺននាក់ ក្នុងនោះក្រុមគោលដៅដែលជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យមានប្រមាណ ៥,៤ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងថា សិស្សកំពុងរៀន និងបានបញ្ចប់ការសិក្សាមានចំនួន ៨,២ម៉ឺននាក់ ក្នុងនោះក្រុមគោលដៅមាន ៣,៨ ម៉ឺននាក់ ខណៈដែលសិស្សកំពុងរង់ចាំចូលរៀនមានជំនួប ៨,៨ពាន់នាក់ ក្នុងនោះក្រុមគោលដៅមានប្រមាណ ៤,៣ពាន់នាក់ ហើយសិស្សដែលមានការងារធ្វើមានចំនួន ២,២ម៉ឺននាក់។

ជាមួយនឹងកំណើននៃសិស្សចុះឈ្មោះចូលរៀននេះ លោក ស៊ុន មេសា បានបន្តជំរុញឱ្យពលរដ្ឋជាពិសេសក្រុមយុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅផ្តល់ជំនាញជូនពលរដ្ឋដើម្បីមានជំនាញពិតប្រាកដ និងរកចំណូលឆាប់រហ័សក្នុងការកែប្រែជីវភាពឱ្យកាន់តែប្រសើរ។
កំណើននៃការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសដោយឥតគិតថ្លៃ ដោយសារបន្ទាប់ពីបញ្ចប់ការសិក្សាពួកគេមានជំនាញពិតប្រាកដ មានអាទិភាពខ្ពស់ទទួលបានការងារ ជាពិសេសនោះទទួលបានប្រាក់ខែសមរម្យ។

សូមរំលឹកថា កម្មវិធីថ្នាក់ជាតិនេះ ត្រូវបានប្រកាសដាក់ចេញដោយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកបវេសនកាលនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដើម្បីផ្តល់ជំនាញដល់យុវជនគោលដៅដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីទទួលបានជំនាញរយៈពេលខ្លី និងទទួលបានឱកាស ការងារសមរម្យ។
បច្ចុប្បន្ន គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទក្រសួងសរុបចំនួន ២៥៤គ្រឹះស្ថាន ក្នុងនោះ គ្រឹះស្ថានសាធារណៈចំនួន ៣៧ គ្រឹះស្ថានឯកជនចំនួន ១៩៣ គ្រឹះស្ថាន ដោយចុះបញ្ជិការនៅក្រសួងចំនួន ៧២ គ្រឹះស្ថាន និងគ្រឹះស្ថានក្រោមឱវាទមន្ទីរចំនួន ១២១ គ្រឹះស្ថាន និងអង្គការ/សមាគមចំនួន ២៤ គ្រឹះស្ថាន៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ