ព័ត៌មានជាតិ
កីឡាករ Al Hilal ម្នាក់ៗទទួលបានទឹកប្រាក់ជាង ២០ ម៉ឺនដុល្លារ ឡើងវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup
មហាសេដ្ឋីអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Alwaleed bin Talal នឹងផ្តល់ប្រាក់រង្វាន់មួយលានរីយ៉ាល់ (ប្រមាណ ២៦៦,៥០០ដុល្លារ) ដល់កីឡាករម្នាក់ៗនៃក្លិប Al Hilal សម្រាប់ជ័យជម្នះ ៣-២ លើក្រុមជើងឯកអាមេរិកខាងត្បូង Flamengo កាលពីថ្ងៃអង្គារ ដែលបានបញ្ជូនពួកគេទៅកាន់វគ្គផ្តាច់ព្រ័ត្រ Club World Cup ។
ព្រះអង្គម្ចាស់ Alwaleed ប្រធានក្រុមហ៊ុន Kingdom Holding Co គឺជាអ្នកគាំទ្រដ៏ធំរបស់ក្លិបអារ៉ាប៊ីសាអូឌីត ហើយបានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ទ្រង់នឹងផ្តល់អំណោយដល់កីឡាករក្នុងចំនួនទឹកប្រាក់ប្រហាក់ប្រហែលគ្នា ប្រសិនបើពួកគេក៏អាចឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃសៅរ៍ផងដែរ។
លើសពីនេះ ប៉ុស្តិ៍កីឡារបស់អារ៉ាប៊ីសាអូឌីត SSC បានរាយការណ៍ថា អ្នកលេងម្នាក់ៗនឹងទទួលបាន ៥០០,០០០ rials ពីរដ្ឋមន្ត្រីកីឡារបស់ប្រទេសសម្រាប់ជ័យជម្នះ Flamengo។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងត្រូវប្រកួតជាមួយនឹង Real Madrid របស់អេស្ប៉ាញ។
វាជាលើកទី១ ហើយដែលក្រុមអារ៉ាប៊ីសាអូឌីតបានឈានដល់វគ្គផ្តាច់ព្រ័ត្រ Club World Cup ហើយត្រូវបានរដ្ឋាភិបាលរបស់ប្រទេសអបអរសាទរជាសមិទ្ធិផលប្រកួតប្រជែងមួយផ្សេងទៀតបន្ទាប់ពីក្រុមជម្រើសជាតិរបស់ពួកគេឈ្នះ World Cup ជាមួយអាហ្សង់ទីនក្នុងខែវិច្ឆិកា។
រដ្ឋមន្ត្រីក្រសួងកីឡាព្រះអង្គម្ចាស់ Abdulaziz al-Faisal បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត (SPA) ថា “ការឈ្នះនេះគឺជាការបញ្ជាក់ជាក់ស្តែងនៃភាពខុសគ្នាដ៏អស្ចារ្យដែលកីឡាអារ៉ាប៊ីសាអូឌីតបានជួបប្រទះនាពេលថ្មីៗនេះ”៕
ប្រភព៖ CNN.com
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


