Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ មិនមានពលរដ្ឋខ្មែរណាម្នាក់ស្លាប់ ឬរងគ្រោះ ក្នុងគ្រោះរញ្ជួយដី នៅប្រទេសតួកគី ទេ

បានផុស

នៅ

គិតត្រឹមថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគី បានរាយការណ៍ថា មិនមានប្រជាពលរដ្ឋខ្មែរណាម្នាក់បានស្លាប់ ឬរងគ្រោះ ក្នុងគ្រោះរញ្ជួយដីនៅប្រទេសតួកគី ទេ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យអ្នកសារព័ត៌មានកម្ពុជាថ្មីដឹង នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៣នេះថា តាមការស្រាវជ្រាវ និងសម្របសម្រួលរបស់ស្ថានទូតមាននិស្សិតខ្មែរចំនួន ២ (ពីរ) រូប ដែលសិក្សានៅក្នុងខេត្ត Adana នៃតំបន់មានគ្រោះរញ្ជួយដី។ ប៉ុន្តែពួកគាត់មានសុវត្ថិភាពធម្មតា និងបានជម្លៀសមកកាន់ទីតាំងមានសុវត្ថិភាពរួចរាល់ហើយ។

លោកថា នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ និស្សិតទាំងពីរ ក៏បានមកដល់ស្ថានទូតកម្ពុជា ហើយបានទទួលការជួយឧបត្ថម្ភចាំបាច់ រួមទាំងទីតាំងស្នាក់បណ្តោះអាសន្ន នៅរដ្ឋធានីអង់ការ៉ា ដែរ។

បើតាមលោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគី នឹងបន្តរក្សាទំនាក់ទំនងជាប្រចាំ ជាមួយអាជា្ញធរមានសមត្ថកិច្ចតួកគីនៅមូលដ្ឋាន ព្រមទាំងនិស្សិតនិងពលរដ្ឋខ្មែរ ដែលកំពុងសិក្សានិងរស់នៅក្នុងប្រទសតួកគី ជាបន្តទៀត។

សូមជម្រាបថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបំផុតមួយកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារលើប្រទេសតួកគី កាលពីវេលាទាបភ្លឺ នាថ្ងៃចន្ទ ទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ ដោយបានបណ្ដាលឲ្យមានអ្នកស្លាប់ និងរងរបួសរាប់ម៉ឺននាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម