Connect with us

ព័ត៌មានជាតិ

សម្តេច​តេជោបន្ថយ​ ទុកពេល​ត្រឹម​ម៉ោង ១០ ស្អែក​ព្រឹក​ឲ្យ​វិទ្យុ VOD សូមទោស

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន បាន​ប្រកាស​សម្រេចកាត់បន្ថយពេលវេលាដល់វិទ្យុ VOD សូមទោស​មកនៅត្រឹម ២៤ ម៉ោងគឺកំណត់ត្រឹម​ម៉ោង 10.00 នាទីព្រឹកថ្ងៃ ១៣ កុម្ភះ ២០២៣ វិញ។

សម្តេច​បាន​បញ្ជាក់យ៉ាង​ដូច្នេះ​ថា «ដើម្បីកុំឲ្យយប់យូរសុបិនច្រើននិងអន្ទន់វែងឆ្នាំងវែង ខ្ញុំបញ្ជាឲ្យក្រសួងព័ត៌មាន​លុបចោល​​​អាជ្ញាបណ័​បញ្ចប់ការផ្សាយរបស់ វិទ្យុ VOD ត្រឹមម៉ោង10.00នាទីថ្ងៃទី១៣ កុម្ភៈ ​២០២៣ ស្អែកនេះក្នុងករណីដែលពួកគេមិនបាន​ធ្វើការសូមទោស»។

សម្តេច​សង្កត់បន្ថែម​ថា៖ «ដំបៅមិនឈឺកុំយកឈើចាក់។ បើគង់តែពួកគេចោទថា​ខ្ញុំប្រើអំណាច ​ខ្ញុំត្រូវតែប្រើអំណាច​នេះ​ដើម្បីបំពេញបំណងរបស់ពួកគេ។ ស្អែកនេះឯកឧត្តមប៊ិន ឈិន នឹងត្រូវធ្វើជានាយករដ្ឋមន្ត្រីស្តីទី ត្រូវ​ធ្វើកិច្ចការនេះឲ្យបានព្រោះទាំង​ខ្ញុំសម្តេច ស ខេង ទៀ បាញ់ លោកជំទាវម៉ែន សំអន នឹងទស្សនកិច្ចនៅឡាវជាមួយ​គ្នា»៕

នៅមុននេះ​បន្តិច សម្តេច​តេជោ​ ហ៊ុន សែន បានឆ្លើយតប​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ឈ្មោះ Min Pov ទាក់ទងដល់វិទ្យុ VOD ដូចមានខ្លឹមសារជូនភ្ជាប់មកជាមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម