ព័ត៌មានជាតិ
អ្នកលក់ផ្កានៅភ្នំពេញ រំពឹងថា យប់នេះនឹងលក់ដាច់ជាងឆ្នាំមុន
ម្ចាស់ហាងផ្កាមួយរូប ឈ្មោះ អាមួយ ដែលតែងលក់នៅទីតាំងណាហ្គាវើល និងម្តុំវិមានឯករាជ្យ សង្ឃឹមថា ការលក់ផ្កានៅយប់ថ្ងៃទី១៤ កុម្ភៈ ទិវានៃក្តីស្រលាញ់នេះ នឹងដាច់ជាងឆ្នាំមុន។ អ្នកលក់ផ្ការូបនេះបញ្ជាក់ថា ពីមួយឆ្នាំទៅមួយឆ្នាំ ការលក់ផ្កា គឺមានការកើនឡើងរហូត។

អ្នកនាងអាមួយថា “យប់នេះ អាចនឹងមានអ្នកមកទិញផ្កាកាន់តែច្រើនបន្ថែមទៀត ព្រោះវាជាពេលសម្រាកពីការងារផង ហើយដោយសារមានការប្រគុំតន្ត្រីនៅក្បែរនេះផង ហេុតនេះ បើមានមនុស្សមកកម្សាន្តម្តុំនេះច្រើន ការលក់ផ្កា ក៏អាចនឹងដាច់ច្រើនទៅតាមហ្នឹងដែរ”។
មិនជាខុសគ្នាប៉ុន្មានទេ សម្រាប់ឆ្នាំនេះ មុនថ្ងៃបុណ្យនៃក្តីស្រឡាញ់ ១សប្តាហ៍ ហាងផ្ការបស់អ្នកស្រី ទទួលបានការកុម្ម៉ង់ដល់ខ្ទង់ ៨០បាច់បាត់ ទៅហើយ និងមានការកុម្ម៉ង់ជាបន្តបន្ទាប់ តាមរយៈផេក ក៏ដូចជាមកទិញផ្ទាល់ដល់កន្លែងតែម្តង។
បើតាមការបញ្ជាក់ ឆ្នាំខ្លះ គាត់អាចលក់បានរហូតដល់ ១ពាន់បាច់ ទៅជិត ២ពាន់បាច់ ពិសេសក្នុង ឆ្នាំ២០១៩ ជាឆ្នាំដែលមុនកើតមានវិបិត្តជំងឺកូវីដ១៩ ។
អ្នកលក់ផ្ការូបនេះថា ភាគច្រើននៃអ្នកដែលកុម្ម៉ង់ផ្កាពីហាងរបស់ខ្លួន គឺកុម្ម៉ង់ជូន អ្នកមានគុណ ឬប្រពន្ធ ដែលក្នុងនោះ មានតែប្រហែល តិចតួចណ្ណោះ ដែលកុម្ម៉ង់សម្រាប់សង្សារ។
ដោយឡែក សម្រាប់អ្នកមីង ម៉ារី លក់ផ្កានៅម្តុំសាលាសន្ធរម៉ុកឯណេះវិញ អះអាងថា អ្នកដែល មកទិញផ្កានៅតូបរបស់អ្នកមីង ច្រើនតែជាសិស្សសាលា រាប់ចាប់ថ្នាក់អនុវិទ្យាល័យរហូតដល់ វិទ្យាល័យ ហើយភាគច្រើន ពួកគាត់កុម្ម៉ង់ដោយប្រាប់ថា ទិញជូនលោកគ្រូអ្នកគ្រូរបស់ពួកគាត់។
ម្ចាស់ហាងផ្ការូបនេះ បញ្ជាក់ទៀតថា ហាងផ្ការបស់គាត់មានទីតាំងនៅអ្នកលឿង ប៉ុន្តែដោយសារតែ នៅភ្នំពេញមានភាពអ៊ូអរជាង ហើយមនុស្សនិយមទិញផ្កាជូនក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ទើបគាត់តែងតែមកលក់នៅទីនេះ៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


