ព័ត៌មានជាតិ
កម្ពុជា ត្រៀមដាក់ស្ថានីយបញ្ចូលថាមពលអគ្គិសនី ២០០កន្លែង នៅទូទាំងប្រទេស
បច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបានឧបករណ៍បញ្ចូលថាមពលអគ្គិសនី ចំនួន៤ ពីក្រុមហ៊ុន Unity និងពីផ្នែកឯកជនចំនួន ៣គ្រឿង។ ក្នុងនោះ ក្រុមហ៑ុន DYD ក៏មានត្រៀមរៀបចំឧបករណ៍បញ្ចូលថាមពលប្រហែល ២០០គ្រឿង សម្រាប់ដាក់នៅទីតាំង ២០០កន្លែង ទូទាំងប្រទេសផងដែរ ដើម្បីជម្រុញការប្រើប្រាស់រថយន្តថាមពលអគ្គិសនីនៅកម្ពុជា បន្ទាប់ពីមើលឃើញពីផលប្រយោជន៍នៃការប្រើប្រាស់រថយន្តប្រភេទនេះ។ នេះជាការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ នាព្រឹកថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៣ ។

បើតាម លោក ស៊ុន ចាន់ថុល ការប្រើប្រាស់រថយន្តប្រើដោយថាមពលអគ្គិសនី គឺមានគុណសម្បត្តិទាំង ពន្ធនាំចូល ក៏ត្រូវបានកាត់បន្ថយ ហើយការចំណាយលើការធ្វើដំណើរ ក៏តិចជាងការប្រើថាមពលប្រេងឥន្ធនៈ។ ហេតុនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ ២១៤ ដែលអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំគណកម្មការអន្តរក្រសួង ដើម្បីពិភាក្សារៀបចំគោលនយោបាយ យុទ្ធសាស្ត្រ ក្នុងការប្រើប្រាស់រថយន្តប្រើដោយថាមពលអគ្គិសនីនេះ។
លោករដ្ឋមន្ត្រីថា “យើងបានធ្វើការជាមួយនឹងក្រុមហ៊ុនឯកជន ជាពិសេស DYD ដែលគេត្រៀមដាក់រៀបចំស្ថានីយបញ្ចូលថាមពលនេះ ប្រហែលជា ២០០គ្រឿង នៅ ២០០កន្លែង ទូទាំងប្រទេស” ។

ចំពោះឧបករណ៍បញ្ចូលថាមពលអគ្គិសនីទាំងអស់ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបាន លោកបញ្ជាក់ថា គឺមាន ១គ្រឿង គឺដាក់នៅក្រសួងសាធារណការ និងដឹកជញ្ជូន, ១គ្រឿង នៅក្រុងព្រះសីហនុ, ១គ្រឿង ដាក់នៅខេត្តសៀមរាប និង ១គ្រឿងទៀត ដាក់នៅខេត្តបាត់ដំបង ហើយក៏នៅមានផ្នែកឯកជន ដែលបានផ្តល់ឱ្យមក ក្រសួងសាធារណការ ចំនួន ៣គ្រឿងផងដែរ។
ក្រៅពីនេះ លោករដ្ឋមន្រ្តីអះអាងដែរថា ស្ថានីយកាល់តិច (ព្រៃស) និងផ្សារទំនើប Aeon សែនសុខ ក៏មានរៀបចំឧបករណ៍នេះ ១គ្រឿងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានឧបករណ៍បញ្ចូលថាមពលអគ្គិសនីសរុបចំនួន ៩គ្រឿង ហើយក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបន្តជម្រុញបន្ថែមទៀតជុំវិញការលើកឡើងនេះ៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


