Connect with us

ព័ត៌មានជាតិ

គ.ជ.ប ផ្ដល់សុពលភាព និងដាក់ឲ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២២

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)​ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ បានចេញសេចក្ដីសម្រេច ស្ដីពី ការផ្ដល់សុពលភាព និងការដាក់ឲ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២២។

សេចក្ដីសម្រេចរបស់ គ.ជ.ប បានបញ្ជាក់ថា ផ្ដល់សុពលភាព និងដាក់ឲ្យប្រើប្រាស់ផ្លូវការនូវបញ្ជីបោះឆ្នោតឆ្នាំ ២០២២ ក្រោយពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ ដែលមានអ្នកបោះឆ្នោតសរុបចំនួន ៩,៧១០,៦៥៥នាក់ ស្មើនឹង ៨៩.២៨ភាគរយ ធៀបនឹងស្ថិតិប៉ាន់ស្មានប្រជាពល​រដ្ឋអាយុ ១៨ឆ្នាំឡើង។ ក្នុងនោះ ស្រ្ដីចំនួន ៥,១៦១,៩០៩នាក់ និងការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៧៨៩ការិយាល័យ៕  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម