ព័ត៌មានជាតិ
រដ្ឋបាលខេត្តពោធិ៍សាត់ ជំរុញកសិករផលិតបន្លែសុវត្ថិភាព ឱ្យកាន់តែមានសក្ដានុពល
លោក ខូយ រីដា អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាត់បានគូសបញ្ជាក់ថា ខេត្តពោធិ៍សាត់ក្រៅពីដំណាំស្រូវដែលមានសក្ដានុពល និងទទួលបានផលខ្ពស់ ពេលនេះរដ្ឋបាលខេត្តកំពុងជំរុញការបណ្តុះបណ្តាលបច្ចេកទេសដាំដុះដល់កសិករ លើការផលិតដំណាំបន្លែសុវត្ថិភាពឱ្យកាន់តែមានភាពប្រសើរស្របតាមស្តង់ដារទីផ្សារ។

ក្នុងសន្និសីទសារព័ត៌មាន រៀបចំដោយអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលពី«ភាពជោគជ័យរបស់ខេត្តពោធិ៍សាត់ រយៈពេល ៥ ឆ្នាំ» កាលពីពេលកន្លងទៅ លោក ខូយ រីដា បានមានប្រសាសន៍ថា បច្ចុប្បន្នប្រជាពលរដ្ឋភាគច្រើននិយមបរិភោគបន្លែមានសក្ដានុពលសុខភាពជាចម្បង ដូចនេះរដ្ឋបាលខេត្ត និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានខិតខំផ្សព្វផ្សាយអំពីបច្ចេកទេសកសិកម្មថ្មីៗ និងជំរុញទឹកចិត្តឱ្យផលិតបន្លែសុវត្ថិភាពឱ្យបានច្រើន ដើម្បីចូលរួមក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេស អាចរួមចំណែកកាត់បន្ថយជីវភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ពាក់ព័ន្ធការផលិតដំណាំរបស់ប្រជាកសិករ ដែលផ្តោតលើការផលិតដំណាំបន្លែសុវត្ថិភាព ដំណាំរួមផ្សំ ដំណាំកសិ-ឧស្សាហកម្ម និងដំណាំទទួលបានប្រាក់ចំណូល លើដំណាំបន្លែ, ពោត ក្រហម, ដំឡូងមី, សណ្ដែកបាយ, សណ្ដែកសៀង, អំពៅ, ល្ង, ម្រេច, កៅស៊ូ, ទុរេន, ស្វាយ ស្វាយចន្ទី និងជា ពិសេសក្រូចពោធិ៍សាត់ជាដំណាំអត្តសញ្ញាណខេត្តតែម្តង។

យ៉ាងណាមិញ លោក អភិបាលខេត្ត បានចង្អុលបង្ហាញថា ចំពោះការផលិតបន្លែសុវត្ថិភាពទាំងនេះ ទី១ ការដាំបន្លែសុវត្ថិភាពមិនមានប្រើប្រាស់ជីគីមី ឬថ្នាំបំពុល គឺពលរដ្ឋដាំក្នុងរោងស្បៃមុង ជាហេតុដែលមិនទាមទារឱ្យមានការបាញ់ថ្នាំបំពុលសត្វល្អិតផ្សេងៗ។ ដោយឡែកទី២ បន្ទាប់ពីទទួលបានគោលនយោបាយថ្មីពីរាជរដ្ឋាភិបាល និងក្រសួងកសិកម្មដែលបានផ្ដល់ឯកទេស ព្រមទាំងដៃគូរអភិវឌ្ឍន៍អន្តរជាតិ បណ្តុះបណ្តាលដល់កសិករ បានធ្វើឱ្យមានការយល់ដឹងច្រើន អំពីការផលិតដំណាំចេញទៅឱ្យមានស្តង់ដា ស្របតាមទីផ្សារ ទទួលបានទិន្នផលខ្ពស់ និងលក់ចេញបានកម្រៃល្អ ដែលអាចយកដោះស្រាយជីវភាពក្នុងគ្រួសារ។
លោក ខូយ រីដា ក៏បន្តដែរថា អ្វីដែលរដ្ឋបាលខេត្តកំពុងយកចិត្តទុកដាក់បន្ថែមទៀត ធ្វើយ៉ាងណាឱ្យកសិករផលិតដំណាំចេញទៅមានស្តង់ដារ ក៏ដូចជាផលចំណេញរបស់ប្រជាពលរដ្ឋ ចៀសវាងការផលិតចេញទៅហើយបោះចោល និងមិនមានទីផ្សារគ្រប់គ្រាន់។
រីឯដំណាំបន្លែវិញ ខេត្តពោធិ៍សាត់បាននឹងកំពុងយកចិត្តទុកដាក់ជំរុញប្រជាកសិករ លើការដាំដំណាំបន្លែសុវត្ថិភាព ដែលក្នុងមួយថ្ងៃៗអាចផ្គត់ផ្គង់ បានពី ១០-១៥តោន។

គួរបញ្ជាក់ថា ដើម្បីអាចធានាបានសន្តិសុខស្បៀង អាហាររូបត្ថម្ភ និងបង្កើនប្រាក់ចំណូលនៅតាមតំបន់ជនបទ បច្ចុប្បន្នខេត្តពោធិ៍សាត់មានសហគមន៍កសិកម្មចំនួន ៦០សហគមន៍ ក្រុមបណ្ដុះបណ្ដាលកសិករធ្វើអាជីវកម្មកសិកម្មចំនួន ៧៤បណ្ដុំ បាននឹងកំពុងផលិតនូវផលិតផលកសិកម្មសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់ក្នុងខេត្ត និងក្រៅខេត្ត៕

-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សម្តេចតេជោ ៖ ខ្ញុំនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្រមខណ្ឌគម្រោង សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រសៀលនេះ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Jisoo តេស្តវិជ្ជមានកូវីដ ក្រោយវិលពីការប្រគំតន្ត្រីនៅថៃវិញ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ប្រកួតឆ្នាំដំបូង បវរកញ្ញាកម្ពុជា ឈ្នះមកុដ Miss Culture Global នៅឥណ្ឌូនេស៊ី
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ក្រោយលែងលះជាមួយ Angelababy តារាប្រុស Huang Xiaoming មានមិត្តស្រីថ្មីការពារលើសមុន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ម្ចាស់មេដាយមាសស៊ីហ្គេម កូនកាត់ខ្មែរអាមេរិក លេចមុខថតសំអាងការ
-
សន្តិសុខសង្គម១ សប្តាហ៍ មុន
តខ្សែភ្លើងខុសបច្ចេកទេស ឆ្លងចរន្ដឆេះផ្ទះមួយខ្នង និងរថយន្ដមួយគ្រឿងទាំងស្រុង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
លោក ថាក់ស៊ីន បញ្ជាក់ច្បាស់ៗពីពេលវេលាវិលត្រឡប់ចូលស្រុកវិញ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
Dilraba រងការរិះគន់ថា ស្លៀកពាក់មិនសមក្នុងព្រឹត្តិការណ៍