ព័ត៌មានជាតិ
លោក សាយ សំអាល់៖ មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលអាចនាំនាវាកម្ពុជា ឆ្ពោះទៅដល់ត្រើយសុភមង្គល
លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តព្រះសីហនុ បានលើកឡើងថា«មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលអាចនាំនាវាកម្ពុជាឆ្ពោះទៅដល់ត្រើយសុភមង្គល»។ លោកលើកឡើងបែបនេះ នៅក្នុងពិធីបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា សង្កាត់កោះរ៉ុង សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។

លោក សាយ សំអាល់ ប្រធានក្រុមការងារ បានលើកឡើងទៀតថា ការស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយរបស់បងប្អូនទាំងអស់គ្នាជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ហើយជាពិសេស គឺការបង្ហាញពីភាពជឿជាក់របស់បងប្អូន មកលើគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសបន្តទៅមុខទៀត។ លោក បានគូសបញ្ជាក់ថា ឆ្លងកាត់ដំណើរនយោបាយរបស់ប្រទេសកម្ពុជា មិនមានចលនានយោបាយណា មានធនធានក្នុងការដឹកនាំ និង កសាងមាតុភូមិដ៏កំសត់របស់យើងក្រៅពីគណបក្សប្រជាជនកម្ពុជាឡើយ ។ លោកបានសង្កត់ធ្ងន់ថា ការបញ្ចូលសមាជិកថ្មីនាឱកាសនេះ ជាចំនុចពិសេសមិនត្រឹមតែដើម្បីដណ្តើមប្រៀបឈ្នះសម្រាប់ការបោះឆ្នោតប៉ុណ្ណោះទេ តែជាការឆ្លុះបញ្ជាក់អោយឃើញ «ការកសាងអនាគតរួមគ្នា»។

គួរបញ្ជាក់ឱ្យដឹងថា ក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន២៩៤នាក់ នៅសង្កាត់កោះរ៉ុង និង សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង សង្កាត់ ឃុំ នៃខេត្តព្រះសីហនុ ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


