ព័ត៌មានជាតិ
សមាគមរំពឹងតម្លៃស្វាយចន្ទីកើនឡើង ក្រោយរដ្ឋាភិបាលលើកទឹកចិត្តសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី
សមាគមស្វាយចន្ទីរកម្ពុជាអះអាងថា ប្រសិនបើកម្ពុជាមានលទ្ធភាព កែច្នៃគ្រាប់ស្វាយដោយខ្លួនឯង នោះនឹងផ្ដល់តម្លៃបន្ថែមសម្រាប់កសិករ ព្រមទាំងផ្ដល់ការងារដល់ពលរដ្ឋក្នុងសហគមន៍ក្នុងការកាត់បន្ថយពលករចំណាកស្រុក។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីរកម្ពុជាលើកឡើងថា បច្ចុប្បន្នសង្វាក់ផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក មានតិចតួចនៅឡើយ ខណៈរដ្ឋាភិបាលកំពុងសិក្សាខ្សែច្រវ៉ាក់ស្វាយចន្ទីរ និងលទ្ធភាពផ្ដល់កម្ចីឥណទានការប្រាក់ទាប ដល់សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី ឱ្យបន្តទិញស្ដុក និងផលិតក្នុងការនាំចេញទៅលក់នៅបរទេស។
លោក អួន ស៊ីឡុត អះអាងថា គ្រាប់ស្វាយចន្ទីរ នឹងមានការកែច្នៃច្រើន ប្រសិនបើរដ្ឋាភិបាលពន្លឿនការអនុវត្ត “គោលយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧”។

សេចក្តីព្រាង “គោលយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧” ដើម្បីអភិវឌ្ឍន៍ផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាប័ន្ន ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច កាលខែមករា កន្លងទៅ។
គោលនយោបាយស្វាយចន្ទីនេះ គឺជាយុទ្ធសាស្ត្រមួយសម្រាប់ជំរុញទីផ្សារ និងជួយកសិករ ផលិតកម្មកសិកម្ម ជាពិសេស ជួយពង្រីកការកែច្នៃស្វាយចន្ទីឱ្យមានលទ្ធភាពនាំចេញបានកាន់តែច្រើនថែមមួយកម្រិតទៀត និងបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចជាតិ ជាពិសេសគឺជួយបង្កើតកម្លាំងពលកម្មជូនប្រជាពលរដ្ឋផងដែរ។
ទោះយ៉ាងណាប្រធានសមាគមស្វាយចន្ទីរកម្ពុជាអះអាងថា តម្លៃស្វាយចន្ទីរនៅឆ្នាំ ២០២៣ មានស្ថិរភាពល្អ ចន្លោះពី ៥ ៤០០ រៀលទៅ ៥ ៦០០ រៀល ក្នុង១គីឡូក្រាម។ កម្ពុជាទទួលបានទិន្នផល ៦៩ ម៉ឺនតោន ក្នុងឆ្នាំ ២០២២ ក្នុងនោះនាំចេញទៅក្រៅប្រទេសបាន ៦៧ ម៉ឺនតោន ធ្លាក់ចុះជិតពាក់កណ្ដាលបើប្រៀបធៀបឆ្នាំ ២០២១ ដែលមាន ១, ១ ០០០ ០០០ តោន៕
អត្ថបទ៖ ឡេង ដេត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
តារាសម្ដែងថៃជួរមុខ ៦ ដួង ស៊ីថ្លៃខ្ពស់ជាងគេក្នុងឆ្នាំនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
តារាសម្ដែងសិង្ហបុរី ទម្លាយថា មានវិញ្ញាណខ្មោចតាមដល់ផ្ទះ ក្រោយថតភាពយន្តនៅកម្ពុជា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ទស្សនិកជនសរសើរគំនិត Mai Davika ក្រោយច្នៃឈុតដូចស្លឹកចេក ក្នុងកម្មវិធីប្រេនលំដាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ប្រវត្តិសង្ខេបរបស់ព្រះរាជដំណាក់ នៅក្រុងសៀមរាប
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ស្វែងយល់ មកដល់ពេលនេះមានផ្លូវស្ពានណាខ្លះកំពុងសាងសង់ និងគ្រោងបញ្ចប់?
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
Yaya បង្អួតប៊ីគីនីឆ្លុះសាច់ពណ៌ខ្មៅ លើកោះ ម៉ាល់ឌីវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន
ធនាគារ អង់គ្លេស ចាយលុយតែ ១ ដុល្លារទិញយកសាខាធនាគារដែលក្ស័យធនរបស់ អាមេរិក
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ឃ្លិប ២០ ឆ្នាំមុន ទស្សនិកជនស្ទើរមិនជឿថា ជាតារាស្រី ៣ ដួងកំពុងល្បីល្បាញសព្វថ្ងៃនេះ