អំណោយ​សប្បុរស​ធម៌ជូន​អនុប្រធាន​ការិយាល័យ សុខុមាលភាព​សង្គម​ រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អំណោយ​សប្បុរស​ធម៌ជូន​អនុប្រធាន​ការិយាល័យ សុខុមាលភាព​សង្គម​ រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​

Published

on

​បន្ទាប់ពី​ទទួល​ព័ត៌មាន​ភ្លាម​ខាង​លោក រស់ ស៊ីផា ប្រធាន​មន្ទីរ បាន​ដឹក​នាំ​ក្រុម​ការ​ងារ​រួមជា​មួយ លោក ស.ស.យ.ក នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ បាន​ចុះសួរសុខទុក្ខ លោកស្រី មាស ហិ​ណ្ឌី អនុប្រធាន​ការិយាល័យ សុខុមាលភាព​សង្គម ដែល​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ។

​សូម​បញ្ជាក់​ថា​លោកស្រី មាស ហិ​ណ្ឌី អនុប្រធាន​ការិយាល័យ សុខុមាលភាព​សង្គម​បាន​ឆ្លង​ផុត​គ្រោះថ្នាក់​ហើយ​ កំពុង​ត្រូវ​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​១៦មករា ខេត្ត​ព្រះវិហារ​។ នេះ​ជា​សកម្មភាព​ដ៏​ល្អ​ប្រសើរ​មួយ​ដែល​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តព្រះវិហារ ដែល​បាន​គិតគូរ​ចែករំលែក​នូវ​ទុក្ខលំបាក​គ្នា​ទៅវិញទៅមក ​ខណៈ​កូនចៅ​មានទុក្ខ​លំបាក​ទោះជា​តិច​ក្តី​ច្រើនក្តី​ក៏​បាន​ជួយ​សម្រួលការ​លំបា​ក​បាន​មួយ​គ្រាដែរ​។ អំណោយ​សប្បុរស​ធម៌​រួមមាន: អង្ករ​១​បេ ៣០​គីឡូក្រាម ទឹក​សុទ្ធ​២​កេះ ទឹកដោះគោឆៅ ២​ឡូ ប៊ីចេង ៤​កញ្ចប់ ស្ករស​៤​កញ្ចប់ ទឹកដោះគោ​ខាប់ ៤​កំប៉ុង និង​ថវិកា ៥០០,០០០៛៕

អត្ថបទ៖ វិមាន​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ55 mins ago

យុវជន​ម្នាក់​ទៅ​ស៊ី​ឈ្នួល​កាប់​ដើម​កៅស៊ូ​ ដែល​ប៉ះ​និង​ខ្សែកាប​ភ្លើង​ឆក់​ស្លាប់​មួយ​រំពេច

ព័ត៌មានជាតិ1 hour ago

ឧ​ត្ត​ម​មន្ត្រី​គាំទ្រ ឲ្យ​កម្ពុជា​លើក​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ទៅ​ចុង​ឆ្នាំនេះ​វិញ​

ព័ត៌មានជាតិ1 hour ago

ក្រសួង​ប្រកាសថា បុរស​ជនជាតិចិនម្នាក់ ស្លាប់​ដោយ​សារ​ថ្នាំញៀន មិន​​ស្លាប់​ដោយសារ​ជំងឺកូវីដ១៩ ទេ

ជីវិតកម្សាន្ដ1 hour ago

អាការៈ​លោកស្រី ច័ន្ទ​ធី បាន​ធូរ​ស្រាល​ក្រោយ​ធ្លាក់ ខ្លួន​ឈឺ​ដោយសារ​ជំងឺ​សម្ពាធ​ឈាម​

ព័ត៌មានជាតិ1 hour ago

បិទហាងហ្វឺជាបណ្តោះអាសន្នមួយកន្លែងនៅកណ្តាលក្រុងសៀមរាប បន្ទាប់ពីអ្នករត់ចេញ​ពី​កន្លែងចក្តាឡីស័ក ហើយចូលទៅញ៉ាំអាហារនៅទីនោះ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services