ព័ត៌មានជាតិ
ក្រុមការងារយុវជន ស.ស.យ.ក.នាំយកអំណោយ ឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ជូនលោកគ្រូអ្នកគ្រូ និងសិស្ស ២០០នាក់
ក្រុមការងារយុវជន ស.ស.យ.ក. ខេត្តស្វាយរៀង នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ បាននាំយកសម្ភារសិក្សាម៉ាស់ អាកុល ដែលជាអំណោយរបស់ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ជូនដល់លោកគ្រូ អ្នកគ្រូចំនួន ៥នាក់ និងសិស្សានុសិស្សចំនួន២០០នាក់ នៅសាលាបឋមសិក្សាជាវប្តី ស្ថិតនៅក្នុងភូមិជាវប្ដីខាងកើត ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ ។

ឆ្លៀតក្នុងឱកាសនោះក្រុមការងារបានផ្តាំផ្ញើ និងការសាកសួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពីសំណាក់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា និងសូមឱ្យបន្តអនុវត្តវិធានការណ៍ការពារ សុវត្ថិភាពអនាម័យ ដើម្បីរួមគ្នាបន្តទប់ស្កាត់បង្ការការរីករាលដាលនៃ ជំងឺកូវិដ១៩។
ក្នុងឱកាសនេះផងដែរ យុវជន ស.ស.យ.ក. ខេត្តស្វាយរៀង ក៏បានធ្វើការបង្ហាញអំពីវិធានអនាម័យ ការពាក់ម៉ាសឱ្យបានត្រឹមត្រូវជាដើម។ ក្នុងនោះផងដែរ លោកគ្រូអ្នកគ្រូម្នាក់ៗទទួលបានកាបូប ១ រួមនឹងថវិកាចំនួន ២០០.០០០រៀល ហើយសម្រាប់សិស្សានុសិស្សម្នាក់ៗទទួលបាន កាតាបស្ពាយ ១, សៀវភៅ ២ក្បាល, ក្តារឈ្នួន ១ឈុត, ប៊ិច ៣ដើម, ខ្មៅដៃ ២ដើម, បន្ទាត់ ២បន្ទះ, ជ័រលុប ២ដុំ, នំ ២កញ្ចប់, ទឹកដោះគោ ១ប្រអប់, អាកុល ១ដប, ម៉ាស់ ២សន្លឹក, និងថវិកាចំនួន ៥០០០រៀល ៕







-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


