ព័ត៌មានជាតិ
វគ្គបណ្តុះបណ្តាល ដើម្បីគ្រប់គ្រងការវិលត្រឡប់មកវិញនៃជនទេសន្តរប្រវេសន្ត
ប្រធាននាយដ្ឋានប្រឆាំងការជួញដូរមនុស្ស និងសមាហរណកម្មជនរងគ្រោះ បានថ្លែងថា ដើម្បីបន្តគ្រប់គ្រងជនទេសន្តរប្រវេសន្តបានល្អ មានប្រសិទ្ធភាពនោះរយៈពេល២ថ្ងៃនេះ នាយកដ្ឋានជំនាញ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តនីតិវិធីប្រតិបត្តិបទដ្ឋាន នៅមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីគ្រប់គ្រងនៃការវិលត្រឡប់មកវិញនៃជនទេសន្តរប្រវេសន្ត។

ក្នុងពិធីនោះមានវត្តមានលោកស្រី ឈា ម៉ានិត ប្រធានមជ្ឈមណ្ឌលសំចតប៉ោយប៉ែត និងលោកស្រី ព្រុំ សុខន ប្រធាននាយដ្ឋានប្រឆាំងការជួញដូរមនុស្ស និងសមាហរណកម្មជនរងគ្រោះ នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តនីតិវិធីប្រតិបត្តិបទដ្ឋាន នៅមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីគ្រប់គ្រងនៃការវិលត្រឡប់មកវិញ នៃជនទេសន្តរប្រវេសន្ត។ កម្មវិធីនេះបានធ្វើឡើងក្រោមកិច្ចសហការជាមួយអង្គការ IOM នៅសណ្ឋាគារសោមាទេវីអង្គរ រីសត និងស្ប៉ា នៃខេត្តសៀមរាប មានរយៈពេល២ថ្ងៃ ត្រូវបានបញ្ចប់ជាស្ថាពរ។


លោកស្រី ព្រុំ សុខន ប្រធាននាយដ្ឋានប្រឆាំងការជួញដូរមនុស្ស និងសមាហរណកម្មជនរងគ្រោះ នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលរយៈពេលខ្លីនេះ មានអត្ថប្រយោជន៍ណាស់ ដើម្បីចូលរួមលើការអនុវត្តនីតិវិធីប្រតិបត្តិបទដ្ឋាន ដើម្បីគ្រប់គ្រងការវិលត្រឡប់មកវិញនៃជនទេសន្តរប្រវេសន្តឲ្យមានប្រសិទ្ធភាពពិសេសរួមគ្នា អនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាលប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ តែម្ដង៕
អត្ថបទ៖ វិមាន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៥ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


