ព័ត៌មានជាតិ
ពលរដ្ឋមួយចំនួនត្អូញត្អែរដាច់ទឹក ខណៈរដ្ឋាករទឹកថា បញ្ហានេះដោះស្រាយបាននៅពាក់កណ្ដាលឆ្នាំនេះ
នៅរយៈពេលប៉ុន្មានសប្ដាហ៍នេះប្រជាពលរដ្ឋមួយចំនួនដែលរស់នៅរាជធានីភ្នំពេញ ជួបការលំបាកជាពិសេសអ្នករស់នៅតំបន់ជាយក្រុងដូចជា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ ខណ្ឌកំបូល និងក្រុងតាខ្មៅ ដោយពួកគាត់បន្តត្អូញត្អែរបញ្ហាដាច់ទឹកជាថ្មី ខណៈរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញអះអាងថា បញ្ហាដាច់ទឹក និងសម្ពាធទឹកចុះខ្សោយនឹងអាចដោះស្រាយបាននៅខែឧសភា ឆ្នាំ ២០២៣នេះ បន្ទាប់ពីដាក់ឱ្យប្រើប្រាស់រោងចក្រផលិតទឹកស្អាតនៅបាក់ខែង។

អ្នកស្រី មួង ចាន់នី រស់នៅក្នុងបុរីពិភពថ្មី ខណ្ឌដង្កោ បានឱ្យដឹងថា ផ្ទះអ្នកស្រីដាច់ទឹកចាប់ពីម៉ោង ៦ ព្រឹក រហូតដល់ម៉ោង ១២ យប់ ដែលធ្វើឱ្យអ្នកស្រីជួបការលំបាកប្រចាំថ្ងៃ។
តាមការអះអាររបស់ប្រជាពលរដ្ឋមួយចំនួនប្រាប់ថា បញ្ហាទឹកដាច់កើតឡើងសឹងរាល់ថ្ងៃនារដូវប្រាំងឆ្នាំនេះ ខណៈពួកគាត់ទទូចសុំដំណោះស្រាយពីរដ្ឋាករទឹកក្រុងភ្នំពេញ។

លោក ផេង ទី អគ្គនាយករងផ្គត់ផ្គង់ទឹក នៃរដ្ឋាករទឹកកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២២ ខែមីនានេះថា មូលហេតុនៃការដាច់ទឹកនៅពេលនេះ ដោយសារតែតម្រូវការប្រើប្រាស់ច្រើនជាងសមត្ថភាពដែលផលិត ជាក់ស្ដែងតម្រូវការប្រើប្រាស់មានប្រមាណ ៧៥ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ខណៈសមត្ថភាពនៃរោងចក្រទាំង ៤ នៅរាជធានីភ្នំពេញ ផលិតបានតែ ៦៥ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ដោយនៅខ្វះប្រមាណ ១០ ម៉ឺនម៉ែត្រគូប ទើបគ្រប់តម្រូវការប្រើប្រាស់ជាក់ស្ដែងប្រចាំថ្ងៃ។

លោក ផេង ទី អះអាងថា ករណីនេះ នឹងត្រូវបិទបញ្ចប់នៅខែឧសភា ឆ្នាំនេះ នៅពេលដែលរោងចក្របាក់ខែង សាងសង់ហើយ។
លោកណែនាំឱ្យប្រជាពលរដ្ឋព្យាយាមបើកទឹកនៅពេលយប់ នៅពេលដែលសល់ពីការប្រើប្រាស់ ខណៈម៉ោង ៦ ដល់ម៉ោង ៨ ព្រឹក និងម៉ោង ៦ ដល់ម៉ោង ៨ ល្ងាច៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


