ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំង គ្រោងប្រកាសបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល ក្នុងឆ្នាំនេះ
រដ្ឋបាលខេត្តកំពង់ឆ្នាំ បានដាក់ចេញនូវការបញ្ឈប់បន្ទោរបង់ពាសវាលពាសកាលត្រឹមខែ មីនា ឆ្នាំ ២០២៣ ខណៈបច្ចុប្បន្ននេះ នៅទូទាំងប្រទេសសម្រេចបានលទ្ធផលប្រមាណ ៩៥ភាគរយហើយ។

លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា រដ្ឋបាលខេត្តបានដាក់ចេញយុទ្ធសាស្រ្តមួយចំនួន ដើម្បីសម្រេចបានឱ្យបានបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលនៅទូទាំងនៅខេត្ត។
ដើម្បីសម្រេចបានឱ្យបានតាមគោលដៅ លោកអភិបាលខេត្ត បានជំរុញឲ្យប្រជាពលរដ្ឋ ក្នុង ភូមិ ឃុំ ទាំងអស់ រួមគ្នាបញ្ឈប់ការបន្ទោរបង់ ពាសវាល ពាសកាល ដើម្បីឲ្យខេត្ត ស្រុក ទទួលបាន ការប្រកាសទទួលស្គាល់ ជាផ្លូវការថា ខេត្តបញ្ឈប់ការបន្ទោរបង់ ពាសវាល ពាសកាល (ODF)។

លោកបន្តថា ខេត្តកំពង់ឆ្នាំងទាំងមូលមាន ៨ ស្រុក ក្រុង ក្នុងនោះ ក្រុង១ និងស្រុកចំនួន ៧ ហើយបច្ចុប្បន្ននៅមិនទាន់សម្រេចបានការងារអនាម័យ គឺស្រុកជុំគិរី និងស្រុកកំពង់លែង។ស្រុកទាំង២ នេះទើបសម្រេច លទ្ធផលបានជាង 70% ប៉ុណ្ណោះ។ បើធៀបនឹងស្រុកដទៃដែលសម្រេចបាន 100%។
លោក អភិបាលខេត្តសង្កត់ធ្ងន់ថា គោលបំណងដែលរដ្ឋបាលខេត្តខិតខំជំរុញ និងបញ្ចប់ការបន្ទោរបង់ពាសវាល ពាសកាល គឺដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងសុខភាពប្រជាពលរដ្ឋឲ្យមានភាពល្អប្រសើរ។
អត្ថបទ៖ រុងរឿង

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


