ព័ត៌មានជាតិ
ក្លិបអ្នកកាសែត សហការជាមួយ USAID បើកវគ្គបណ្តុះបណ្តាលស្ដីពី “ការផ្លាស់ប្តូរឥរិយាបថសង្គម និងការបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ”
អ្នកសារព័ត៌មាន៤៣នាក់ដែលមកពីស្ថាប័នផ្សេងៗគ្នាចំនួន៣៩ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការផ្លាស់ប្តូរឥរិយាបថសង្គម និងការបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ”។ វគ្គបណ្តុះបណ្តានេះរៀបចំឡើងរយ:ពេល១ថ្ងៃពេញដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយ USAID កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌាយ៉ាណារាជធានីភ្នំពេញ។

វគ្គបណ្តុះបណ្តានេះធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសដល់អ្នកសារព័ត៌មានបានស្វែងយល់អំពីគម្រោងរបស់ទីភ្នាក់ងារជំនួយអាមេរិកUSAID Cambodia លើការងារបរិស្ថានដើម្បីគាំទ្រដល់ការអភិរក្សទៅលើជីវចម្រុះការពារព្រៃឈើ និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តភាព។
ប្រធានគម្រោងអនាគតបៃតងកម្ពុជាUSAID លោក អ៊ុក សុវណ្ណ បានបញ្ជាក់ឲ្យដឹងថា គម្រោងនេះផ្ដោតលើកត្តាសំខាន់ៗចំនួនបី គឺទី១.កាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារឹមដោយប្រើឈើប្រណីត។ ទី២.កាត់បន្ថយការហូបការទិញសត្វព្រៃ។ និងទី៣.បញ្ឈប់ការចោលសំរាមផ្ដេសផ្ដាស់។

លោក អ៊ុក សុវណ្ណ បានកត់សម្គាល់ថា នៅតាមតំបន់ទេសចរណ៍មួយចំនួនពលរដ្ឋនៅតែបន្តចោលសំរាមគ្មានរបៀបហើយបញ្ហាសំរាមនេះមិនមែនមានតែនៅក្នុងស្រុកខ្មែរទេ គឺសូម្បីប្រទេសគេក៏មានដូចគ្នា។ គម្រោងនេះមានរយៈពេល៥ឆ្នាំដែលជាជំនួយរបស់USAID របស់អាមេរិក។ ដោយឡែកប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ពុយ គា បានថ្លែងថា បច្ចុប្បន្ននៅកម្ពុជាផ្នែកអនាម័យមានការប្រែច្រើន។ លោកសង្កត់ធ្ងន់ថា ចង់ឱ្យកម្ពុជាស្អាតនិងមានអនាម័យ។

ចំណែកលោក ងែត វិបុល អនុប្រធាននាយកដ្ឋានសំណល់រឹងនៃក្រសួងបរិស្ថានបានបញ្ជាក់ថា មនុស្សជាអ្នកបង្កើតសំរាម។ លោក ងែត វិបុល បានបន្ថែមខ្លឹមសារថា សំណល់រឹង គឺសំដៅទៅលើវត្ថុរឹងសារធាតុរឹងផលិតផល ឬកម្ទេចកម្ទីដែលលែងត្រូវការប្រើប្រាស់ហើយដែលត្រូវបោះបង់ចោលមានបំណង និងបោះបង់ចោលឬតម្រូវការឱ្យបោះបង់ចោលដោយច្បាប់(អនុក្រឹត្យលេខ៣៦ អនុក្រ.បកស្ដីពីការគ្រប់គ្រងសំណល់រឹង )៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


