Connect with us

ព័ត៌មានជាតិ

ការកក់បន្ទប់ស្នាក់នៅជិតពេញមុនព្រឹត្តិការណ៍អង្គរសង្ក្រាន្ត​ចូលមកដល់

បានផុស

នៅ

ការកក់បន្ទប់ផ្ទះសំណាក់ សណ្ឋាគារសម្រាប់​ស្នាក់នៅមុនពេលពិធីអង្គរសង្ក្រាន្ត​នៅខេត្តសៀមរាប​ចូលមកដល់ ជិតពេញ ខណៈតម្លៃមិនមានការឡើងថ្លៃនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាបបានប្រាប់ឱ្យដឹងនៅថ្ងៃទី ៥ ខែ មេសានេះថា ភ្ញៀវជាតិ និងអន្តរជាតិ បានកក់បន្ទប់ ផ្ទះសំណាក់ សណ្ឋាគារស្នាក់នៅជាង ៩០ ភាគរយ ខណៈតម្លៃមិនមានការឡើងថ្លៃនោះទេ​។ ខេត្តសៀមរាប​មានបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់សម្រាប់ស្នាក់នៅប្រមាណ ១ ២០០០ បន្ទប់។

លោក លី វណ្ណៈបានបញ្ចាក់ទៀតថា បញ្ហាសណ្តាប់ធ្នាប់ និងសន្តិសុខក៏បានរៀបចំការពារ ដើម្បីត្រៀមទទួលភ្ញៀវជាតិ និងអន្តរជាតិដែលមកកម្សាន្ត ក្នុងព្រឹត្តិការណ៍អង្គរង្ក្រាន្តដែលនឹងខិតជិតមកដល់នៅពេលខាងមុខនេះ៕

អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម