សេដ្ឋកិច្ច
ការកក់បន្ទប់ផ្ទះសំណាក់ សណ្ឋាគារ តាមបណ្ដាខេត្តគោលដៅទេសចរណ៍ ចាប់ផ្ដើមកើនឡើង ក្នុងឱកាសបុណ្យអុំទូក
អ្នកស្រី ម៉ាលីស បុគ្គលិកនៅសណ្ឋាគារ La Palmeraie d’Angkor Charming Hotel នៅខេត្តសៀមរាប បានឱ្យដឹងថា ការកក់បន្ទប់ស្នាក់នៅរបស់ភ្ញៀវទេសចរក្នុងស្រុក ក្នុងឱកាសបុណ្យអុំទូកចាប់ផ្ដើមមានបណ្ដើរៗ។

អ្នកស្រី ម៉ាលីស បញ្ជាក់ថា រាល់ថ្ងៃមានភ្ញៀវខ្មែរខលសួរច្រើន ប៉ុន្តែទីតាំងអ្នកស្រី អត់មានកន្លែងដាក់ ដោយសារពួកគាត់មកជាក្រុមៗច្រើនគ្នា។
បុគ្គលិកសណ្ឋាគារ Rambutan Hotel នៅខេត្តសៀមរាបបានប្រាប់ដែរថា សណ្ឋាគាររបស់លោកភាគច្រើនទទួលភ្ញៀវបរទេស មិនផ្ដោតលើភ្ញៀវក្នុងស្រុកនោះទេ ប៉ុន្តែតាមការអង្កេតមានភ្ញៀវក្នុងស្រុកសួរនាំច្រើន ពីការកក់បន្ទប់ស្នាក់នៅ។
បុគ្គលិកសណ្ឋាគារ SARA VOAN នៅខេត្តកំពត អ្នកស្រី មុំ បានប្រាប់ថា ឆ្នាំនេះ មិនសូវមានភ្ញៀវកក់បន្ទប់ស្នាក់នៅក្នុងពេលបុណ្យអុំទូកនោះទេ ដោយថ្ងៃទី ៤ ខែ ១១ អ្នកស្រីមានភ្ញៀវកក់ចំនួន ១៣ បន្ទប់ ក្នុងចំណោម ១៦ បន្ទប់។ ក្រៅពីថ្ងៃទី០៤ គឺមិនសូវមានភ្ញៀវកក់នោះទេ។

លោក ខៀវ ធី ប្រធានសមាគមន៍មគ្គុទ្ទេសក៏ទេសចរអង្គរជឿជាក់ថា បុណ្យអុំទូកឆ្នាំនេះ ភ្ញៀវទេសចរក្នុងស្រុក នឹងមកលេងនៅខេត្តសៀមរាបច្រើនដូចឆ្នាំមុនដែរ។
ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តាខេត្តនានានៅឆ្នាំនេះ អាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណី ដែលមានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ០៤-០៦ ខែវិច្ឆិកា ឆ្នាំ ២០២៥៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


