សេដ្ឋកិច្ច
ការកក់បន្ទប់ពេញណែននៅសៀមរាប ខណៈគោលដៅទេសចរណ៍ផ្សេងភ្ញៀវបុកចំថ្ងៃចូលឆ្នាំ
ការកក់បន្ទប់ផ្ទះសំណាក់ សណ្ឋាគារសម្រាប់ស្នាក់នៅក្នុងខេត្តសៀមរាបមុនពេលព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥ និងពិធីបុណ្យចូលឆ្នាំខ្មែរនៅខេត្តសៀមរាបពេញណែន ខណៈគោលដៅទេសចរណ៍មួយចំនួនមិនទាន់ពេញ។

លោក ប៊ុនធឿន បុគ្គលិកផ្នែកលក់នៅសណ្ឋាគារ La Residence Blanc D’Angkor Hotel បានឱ្យដឹងនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៥ ថា ការកក់បន្ទប់ស្នាក់នៅក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥ និងពិធីបុណ្យចូលឆ្នាំខ្មែរពេញណែនចាល់ ពោលគឺមានកំណើនខ្ពស់ជាងឆ្នាំមុន។
លោកប្រាប់ថា សម្រាប់បន្ទប់គ្រែមួយ តម្លៃ ៤០ ដុល្លារ ក្នុងមួយយប់ ខណៈគ្រែ ២ ឬគ្រែ ៣ តម្លៃ ៥០ ដុល្លារ។
កញ្ញា ម៉ាលិស បុគ្គលិកផ្នែកលក់នៅសណ្ឋាគារ La Palmeraie d’Angkor Charming Hotel ប្រាប់ថា សណ្ឋាគាររបស់ខ្លួនមានភ្ញៀវខ្មែរកក់ពេញហើយ ខណៈមានភ្ញៀវមួយចំនួនបានចាល់ទៅសណ្ឋាគារផ្សេងៗ។
ដោយឡែក សម្រាប់គោលដៅទេសចរណ៍ខេត្តកែប និងខេត្តព្រះសីហនុ ការកក់បន្ទប់ស្នាក់នៅមិនទាន់ពេញនោះទេ ខណៈបុគ្គលិកផ្នែកលក់បង្ហើបថា ទាល់តែដល់ថ្ងៃតែម្ដងទើបភ្ញៀវបុកចូលស្នាក់នៅ។

អ្នកនាង ស្រីមុំ បុគ្គលិកនៅសណ្ឋាគារ SARA VOAN ក្នុងខេត្តកែប បានប្រាប់ថា កំណើនកក់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរមានមធ្យម ពោលគឺមិនទាន់ពេញនោះទេ ខណៈតម្លៃឡើងបន្តិចក្នុងថ្ងៃបុណ្យ។
លោក លឹក ដាឡៃ បុគ្គលិកសណ្ឋាគារកំពង់សោមថ្មីប្រាប់ថា៖ «និយាយទៅដូចរាល់ឆ្នាំ មុនបុណ្យមិនមានអ្នកកក់ទេ ប៉ុន្តែដល់ថ្ងៃគេមករកពេញតែម្ដង ខណៈតម្លៃឡើងថ្លៃ ៥ ដុល្លារគ្រែ១ និង គ្រែ ២ ឡើង ១០ ដុល្លារ»។
សូមជំរាបថា ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះនឹងប្រព្រឹត្តទៅរយៈពេល៣ ថ្ងៃ គឺថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០២៥៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


