Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ឲ្យបន្តពង្រឹង និងអភិវឌ្ឍន៍ប្រព័ន្ធអប់រំឲ្យកាន់តែរឹងមាំ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តពង្រឹង និងអភិវឌ្ឍន៍ប្រព័ន្ធអប់រំឲ្យកាន់តែរឹងមាំ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ជាតិ និងអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្ដល់អនុសាសន៍នេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា នាល្ងាចថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៣នេះ។

នៅក្នុងពិធីនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ក្រសួងអប់រំ យុវជន និងកីឡាថា ត្រូវបន្តពង្រឹង និងអភិវឌ្ឍន៍ប្រព័ន្ធអប់រំឲ្យកាន់តែរឹងមាំ និងមានភាពបុរេសកម្ម ទំនើប និងឆ្លើយតបទៅនឹងបរិការណ៍ជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ ការធានាបាននូវសេវាអប់រំដែលមានប្រសិទ្ធភាព និងគុណភាព ប្រកបដោយសមធម៌ បរិយាប័ន្ន ព្រមទាំងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា។

សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡាថា ត្រូវខិតខំរិះរកវិធានការដែ​លកាន់តែមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សានុ-សិស្ស នៅគ្រប់កម្រិត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម