Connect with us

ព័ត៌មានជាតិ

មកដឹងខេត្តណាដែលទទួលបានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេនៅថ្ងៃចូលឆ្នាំខ្មែរ

បានផុស

នៅ

ភ្ញៀវទេសចរ បានចេញដំណើរកម្សាន្តយ៉ាងគំហុកនៅតាមបណ្តាខេត្តគោលដៅទេសចរណ៍សំខាន់ៗ នាថ្ងៃចូលឆ្នាំខ្មែរ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែ មេសា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជាថ្មី ទទួលបានរបាយការណ៍ជាបន្តបន្ទាប់អំពីចំនួនភ្ញៀវទេសចរដែលចេញដំណើរកម្សាន្តនៅតាមខេត្តនីមួយៗ។ បើទោះជាក្រសួងទេសចរណ៍ មិនទាន់បញ្ចេញរបាយការណ៍ផ្លូវការ ប៉ុន្តែតាមរយៈទិន្នន័យរបស់រដ្ឋបាលខេត្តនីមួយៗ បានបង្ហាញជាបន្តបន្ទាប់ អំពីកំណើននៃភ្ញៀវទេសចរណ៍ទៅកម្សាន្តនៅខេត្តរបស់ខ្លួន។

សម្រាប់រយៈពេល០៣ថ្ងៃនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តដ៏ធំ នៅខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ​ប្រមាណ ២លាននាក់។ នេះជាការបញ្ជាក់របស់ប្រធានមន្ទីរទេសចរខេត្ត នៅថ្ងៃទី ១៧ មេសានេះ។

ចំណែកខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរសរុបចំនួន ១.៨៣៨.៨១១នាក់ ក្នុងនោះទេសចរណ៍អន្តរជាតិ មានចំនួន ៦៧៦នាក់។ នេះបើតាមរបាយការណ៍របស់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម។

រីឯរាជធានីភ្នំពេញ ក៏ទទួលបានភ្ញៀវទេសចរច្រើនផងដែរ។ នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ រាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ១លាន ៨០ម៉ឺននាក់។ ក្នុងនោះភ្ញៀវអន្តរជាតិ ៣០០នាក់។ ប្រធានមន្ទីរទេសចរណ៍ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្នុងចំណោមរមណីយដ្ឋានទេសចរណ៍នៅរាជធានីភ្នំពេញ គឺរមណីយដ្ឋានវប្បធម៌ ប្រវិត្តសាស្ត្រវត្តភ្នំ ទាក់ទាញភ្ញៀវទេសចរច្រើនជាងគេ រហូតដល់ ១លាននាក់។

សង្ក្រាន្តបាត់ដំបងឯណោះវិញ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីចំនួន ១,៥០០,១៦៨នាក់ បានសម្រុកមកលេងកម្សាន្តតាមទីតាំងនានាទូទាំងខេត្តបាត់ដំបង។ ក្នុងនោះទីតាំងសង្ក្រាន្ត នៅជិតរូបសំណាកលោកតាដំបងក្រញូង ដែលរៀបចំឡើងដោយ ស.ស.យ.ក. ខេត្តបាត់ដំបង សហការជាមួយ​រដ្ឋបាលខេត្ត មានប្រជាពលរដ្ឋចូលមកលេងកម្សាន្តច្រើនជាងគេ ក្នុងចំណោមតាមបណ្តារមនីយដ្ឋាន កន្លែងលេងកម្សាន្តនានា ក្នុងខេត្តបាត់ដំបង។

ចំណែកខេត្តកំពត ទទួលបានភ្ញៀវទេសចរប្រមាណ ៨៦៦,៦៦៦ ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិខ្មែររយៈពេលបីថ្ងៃ។ ដោយឡែក ខេត្តស្វាយរៀង ទទួលបានភ្ញៀវទេសចរប្រមាណជាង ៧៥ម៉ឺននាក់។

ក្រៅពីខេត្តដែលបានលើកឡើងនេះ ខេត្តដទៃទៀត ក៏មានកំណើនភ្ញៀវទេសចរចេញកម្សាន្តច្រើនផងដែរ ដូចជាខេត្តព្រះសីហនុ កោះកុង រតនគិរី មណ្ឌលគិរី និងផ្សេងៗទៀត នាឱកាសពិធីបុណ្យចូល​ឆ្នាំថ្មីប្រពៃ​ណីជាតិខ្មែរនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម