ព័ត៌មានជាតិ
ពលរដ្ឋរស់នៅអាស្រ័យជាមួយគំនរសំរាម ចាត់ទុកសំរាមជាជីវិតរបស់ពួកគាត់
ប្រជាពលរដ្ឋ ចំនួនប្រមាណជាង៦០ គ្រួសារ សរុបគ្នាជាង៣០០នាក់ កំពុងរស់នៅ និងអាស្រ័យជីវភាពជាប្រចាំជាមួយគំនរសំរាម នៅទីលានចាក់សំរាម នាតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តព្រះសីហនុ។
ស្ត្រីឈ្មោះ ហ៊ុល សំអូន អាយុ៥៥ឆ្នាំ ជាប្រជាពលរដ្ឋម្នាក់ក្នុងចំណោម ប្រជាពលរដ្ឋ ជាច្រើន រស់នៅលើគំនរសំរាម បានឲ្យដឹងថា រូបគាត់ក៏ដូចពលរដ្ឋផ្សេងទៀតដែរ បានមករស់នៅ រើសសំរាម (អេតចាយ)ក្នុងតំបន់វាលចាក់សំរាម ស្ថិតក្នុង ឃុំអូរ ឧកញ៉ាហេង ស្រុកព្រៃនប់ មិនតិចជាង១០ឆ្នាំ នោះទេ។

ស្ត្រីរូបនេះ បានលើកឡើងថា សំរាមគួឲ្យខ្ពើមរអើម ប៉ុន្តែរសម្រាប់ពួកគាត់គ្មានជម្រើសឡើយ ដោយសារ តែជីវភាពក្រីក្រ ទើបប្រមូលកូនចៅ មករស់នៅលើគំនរសំរាម ដើម្បីរើសសំរាម(អេតចាយ) លក់ប្តូរយកប្រាក់ចិញ្ចឹម ជីវិត ប្រចាំថ្ងៃ ដោយក្នុងមួយថ្ងៃ អាចរកប្រាក់ពីការលក់អេតចាយបាន ២ទៅ៣ម៉ឺនរៀល ។

ចំពោះការរើសសំរាមវិញ ស្ត្រីវ័យ៥៥ឆ្នាំរូបនេះ បានឲ្យដឹងថា ក្នុងមួយថ្ងៃ ត្រូវបានបែងចែកចេញជា៣ វេណ គឺពេលព្រឹក ពេលថ្ងៃ និងពេលរសៀល ឬយប់ ហើយសំរាម (អេតចាយ)ដែលរើសបាន គឺច្រកបាវទុករយៈពេល៤ ទៅ៥ថ្ងៃ ទើបលក់ចេញ ដោយថៅកែអេតចាយ មកទិញដល់ កន្លែង ខណៈ ម្នាក់ៗអាចលក់បានចន្លោះពី ២០ម៉ឺនរៀល រហូត ដល់ ៣០ម៉ឺនរៀល អាស្រ័យលើគ្រូសារ មានសមាជិតតិច ឬច្រើន។

លោក កៅ ឡេង មេឃុំ អូរឧកញ្ញ៉ាហេង បានបញ្ជាក់ថា បច្ចុប្បន្នមានពលរដ្ឋ រស់នៅលើគំនរសំរាម ចំនួន ប្រមាណ ៦០ ជាគ្រួសារ ដោយភាគច្រើន ជាប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងមួយចំនួនទៀត មកពីតាមបណ្តាខេត្តផ្សេងៗ ។
លោកកត់សម្គាល់ថា ប្រជាពលរដ្ឋដែលរស់នៅលើទីលានចាក់សំរាម ហាក់ស៊ាំទៅនិងក្លិន ព្រមទាំងអាកាសធាតុ ប៉ុន្តែលោកលើកឡើងថា បើសិនជាពួកគាត់មានជំងឺយប់ព្រលប់ ក៏មិនពិបាកដែរ ពីព្រោះមណ្ឌលសុខភាពនៅជិតតំបន់ ដែលពួកគាត់រស់នៅ។

ដោយឡែក សម្រាប់ ក្មេងតូចៗ ក៏មានម៉ូតូកង់បី សម្រាប់ដឹកទៅសាលា ទាំងទៅទាំងមក ដោយម៉ូតូកង់បី ជាម៉ូតូ ឧបត្ថម្ភ ដោយ លោក យន្តមីន អតីតអភិបាលខេត្តព្រះសីហនុ ចំណែក សេវា ជួលអ្នកបើកម៉ូតូកង់បី គឺលោកជាអ្នករ៉ាប់រង ដោយចំណាយផ្ទាល់ ក្នុង១ខែ ប្រមាណ៧០ ទៅ៨០ម៉ឺនរៀល ផងដែរ។
លោក ហេង ប៉េងហាក់ ប្រធានសាខា ក្រុមហ៊ុនKSWM ទទូលបន្ទុកលើសេវា ប្រមូលសំរាម បានឱ្យដឹងថា ក្នុងមួយថ្ងៃសំរាមក្នុងខេត្តព្រះសីហនុ មានប្រមាណជាង ៣០០តោន៕
អត្ថបទ ៖ កោះពស់




-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


