Connect with us

KPT+

CEO ផលិតកម្ម Sastra រៀបរាប់ជីវិតតស៊ូ បាក់ទឹកចិត្ត តែមិនចុះចាញ់ រហូតដល់មានថ្ងៃនេះ

បានផុស

នៅ

CEO ផលិតកម្ម Sastra Film អ្នកស្រី ប៊ុន ចាន់និមល រំឮកពីជីវិតតស៊ូដែលត្រូវជួបវិបត្តិហិរញ្ញវត្ថុ និងជំងឺបាក់ទឹកចិត្ត សឹងបិទផលិតកម្មចោល ប៉ុន្តែចុងក្រោយក៏សម្រេចចិត្តវិលមកសាងស្នាដៃឡើងវិញរហូតដល់មានថ្ងៃនេះ ។

ផលិតកររូបនេះ បានបង្ហាញបទពិសោធន៍ដ៏លំបាក ក៏ដូចជាបរាជ័យស្ទើរាប់មិនអស់ ហើយបានលើកទឹកចិត្តឲ្យគ្រប់គ្នារឹងមាំ កុំបោះបង់ ដើម្បីឈានទៅរកភាពជោគជ័យដូចក្ដីស្រមៃរបស់ខ្លួនឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ប៊ុន ចាន់និល បានសរសេរសារបង្ហោះលើហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួនថា៖

មិនមែនខ្ញុំពូកែ ឬក៏រឹងមាំ អីទេ គ្រាន់តែខ្ញុំតស៊ូ

ឆ្នាំ ២០០៨ បាត់បង់ឪពុក ម្តាយកូនខ្ចី ប្អូន៦នាក់សុទ្ធតែក្មេងនៅផ្ទះជួល ៣០ ដុល្លារ

ឆ្នាំ ២០១៤ ម្តាយកើតជំងឺមហារីកត្រូវវះកាត់ចាក់គីមីនៅវៀតណាម ប្រាក់ចំណូលទាប តែប្តេជ្ញាព្យាបាលម្តាយឲ្យជា (ហើយពិតជា ជា)

២០១៥ បើកក្រុមហ៊ុន Sastra ដោយយកម៉ូតូបញ្ចាំបាន ១០០០ ដុល្លារ ថតរឿងខ្លីដំបូង “ប៉ាប៉ា”

២០១៧ បាក់ទឹកចិត្តបាត់ជំនឿ ព្រោះគេមិនឲ្យតម្លៃរឿងខ្មែរ ស្នើបិទក្រុមហ៊ុន

២០១៩ លេបថ្នាំព្យាបាលជំងឺផ្លូវចិត្តពេញមួយឆ្នាំពេញ

ខ្ញុំស៊ូប្រយុទ្ធមិនឈប់ ដូច្នេះខ្ញុំចង់បញ្ជាក់ថា ខ្ញុំមិនមែនជាមនុស្សអច្ឆរិយៈទេ ដែលមិនធ្លាប់ទន់ជ្រាយនោះ គ្រាន់តែខ្ញុំមិនបោះបង់ ចេះតែវាទៅ។

ខ្ញុំរំភើបឃើញបងប្អូនជាច្រើនផ្ញើសារផ្តល់ក្តីស្រលាញ់ និងគាំទ្រចក្ខុវិស័យខ្ញុំ។ ខ្ញុំសូមអរគុណខ្លាំងណាស់។

មានរឿងច្រើនទៀតចង់និយាយ តែចាំពេលក្រោយបន្តចុះ។

ពេលនេះគ្រាន់ចង់ប្រាប់បងប្អូនថា គ្មានទេមនុស្សរឹងមាំ ១០០% តែពិតជាមានមនុស្សតស៊ូ គឺអ្នកកំពុងអានហ្នឹងហើយ។

ជាម្ចាស់ផលិតកម្ម និងជាអ្នកនិពន្ធមួយរូប អ្នកស្រី ប៊ុន ចាន់និមល បានលើកឡើងនៅថ្ងៃបើសម្ពោធ App Sastra ថា ខ្លួនពិតជាមានមោទកភាពដែលស្រុកយើងមាន App ស្នាដៃកូនខ្មែរ សម្រាប់មើលភាពយន្តដូចទៅនឹងប្រទេសគេដទៃទៀតលើលោក។ អ្នកស្រីបន្ថែមថា ខ្លួននឹងខំប្រឹងប្រែងផលិតភាពយន្តឱ្យកាន់តែមានគុណភាពសម្រាប់ពលរដ្ឋខ្មែរបានទស្សនា ក៏ដូចជាចូលរួមចំណែកលើកស្ទួយវិស័យភាពយន្តក្នុងស្រុកផងដែរ៕

អត្ថបទ៖ សន្យា

ចុចអាន៖ ប្រជាប្រិយភាពរបស់មាស សុខសោភា កើនឡើងឬយ៉ាងណាពេលចូលទ្រនំថ្មី?

ចុចអាន៖ មេរៀន ៥ ​ពី​អ្នកស្រី Estée Lauder អានហើយប្តូរជីវិតអ្នក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម