ព័ត៌មានជាតិ
នាវាស្វ័យការពារជើងទឹកជប៉ុន ២ គ្រឿង ចូលចត ២ ថ្ងៃ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នាវាកងស្វ័យការពារជើងទឹកជប៉ុនចំនួន ០២ គ្រឿង បានចូលចតដោយសុវត្ថិភាព នៅម៉ោងប្រមាណ ១០ ព្រឹក ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ នាកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ក្នុងឱកាសទទួលបដិសណ្ឋាកិច្ច នៃការចូលចតនាវានេះ មានមន្ត្រីកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានដឹកនាំប្រតិភូទទួលស្វាគមន៍ និងមន្ត្រីស្ថានទូតប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាជាច្រើននាក់ បានអញ្ជើញទៅទទួលលោកមេបញ្ជាការ និងក្រុមនាវិក នៅលើនាវា ក្នុងទឹកមុខសប្បាយរីករាយ និងរាក់ទាក់ផងដែរ។

យោងតាមប្រភពព័ត៌មានពីមន្ត្រីកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានប្រាប់ថា នាវាទាំង ២ គ្រឿងនេះ នឹងចូលសំចតរយៈពេល ២ ថ្ងៃ គិតចាប់ពីថ្ងៃទី ២៤-២៦ ខែមេសា ឆ្នាំ ២០២៣ ដើម្បីធ្វើទស្សនកិច្ច និងរឹតចំណងមិត្តភាពរវាងប្រទេសទាំង ២ ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រជប៉ុន។

មន្ត្រីដដែលបានឲ្យដឹងថា លក្ខណៈបច្ចេកទេសនាវា ៖
១-នាវាឈ្មោះ JS URAGA ( MST-463 )
-បណ្ដោយ ១៤១ ម៉ែត្រ
-ទទឹង ២២ ម៉ែត្រ
-ជម្រៅទឹក ៥.៤ ម៉ែត្រ
-ទម្ងន់ផ្ទុក ៥៦៥០ តោន
-Speed ២២knots ស្មើ ៤១ គីឡូម៉ែត្រ ក្នុង ១ ម៉ោង
-ចំនួននាវិក ២៥០ នាក់ ដឹកនាំដោយមេបញ្ជាការនាវា លោកវរនាវីទោ MATSUNAGA Akihi to។
២-នាវាឈ្មោះ JS AWAJI ( MSO-304 )
-បណ្ដោយ ៦៦.៨ ម៉ែត្រ
-ទទឹង ១១ ម៉ែត្រ
-ជម្រៅទឹក ២.៧ ម៉ែត្រ
-ទម្ងន់ផ្ទុក ៦៩០ តោន
-Speed ១៤ knots ស្មើ ២៦ គីឡូម៉ែត្រ ក្នុង ១ ម៉ោង
-ចំនួននាវិក ១៥០ នាក់ ដឹកនាំដោយមេបញ្ជាការនាវា លោកវរនាវីទោ TAGUCHI Takuma។

ប្រធានប្រតិភូ លោកវរនាវីឯក NAKAI RIICHI មេបញ្ជាការកងពលធំទី ១ បោសសំអាតមីន ជាប្រធានប្រតិភូ៕
អត្ថបទ ៖ ស៊ុយ ចាន់ធា











-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


