ព័ត៌មានជាតិ
នាវាស្វ័យការពារជើងទឹកជប៉ុនមួយគ្រឿង ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ រយៈពេល ៣ថ្ងៃ
នាវាស្វ័យការពារជើងទឹកជប៉ុនមួយគ្រឿង បានចូលចតដោយសុវត្ថិភាព នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវេលាម៉ោង ៩ និង ៥០នាទីព្រឹកថ្ងៃអង្គារនេះ។ ការចូលចតនេះ គឺដើម្បីរឹតចំណងមិត្តភាព និងទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣។

ក្នុងពិធីបដិសណ្ឋាកិច្ចទទួលមេបញ្ជាការ និងក្រុមនាវិកនៅលើនាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានមន្ត្រីស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមប្រតិភូ រួមនិងមន្ត្រីកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមជាច្រើននាក់ បានទៅទទួលស្វាគមន៍ នៃការអញ្ជើញមកដល់ផងដែរ។

មន្ត្រីកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានឲ្យដឹងថា នាវាស្វ័យការពារជើងទឹកជប៉ុននេះ មានឈ្មោះ KIRISAME-(DD-104) ផ្ទុកមនុសុសចំនួន ១៧០នាក់ ហើយមានបណ្ដោយ ១៥១ម៉ែត្រ និងទទឹង ១៧.៤ម៉ែត្រ។ ក្នុងនោះ ជម្រៅទឹក ៩ម៉ែត្រ និងទំងន់ផ្ទុក ៤៥៥០តោន។ រីឯ Speed ៣០knots=៥៦km/h និងមាន Helicopter មួយគ្រឿង ដឹកនាំដោយមេបញ្ជាការនាវា លោកវរនាវីឯក MAKI TAKAYUKI៕




-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


