ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ដាំផ្ញើមន្ត្រីគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ បានផ្ដាំផ្ញើ និងសំណូមពរដល់ថ្នាក់ដឹកនាំ សមាជិក-សមាជិកា គណៈកម្មាធិការគណបក្សខណ្ឌ និងសង្កាត់ទាំងអស់ក្នុងរាជធានីភ្នំពេញ ឲ្យបន្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយទទួលខុសត្រូវ ដើម្បីស័ក្តិសមទៅនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ។

ការផ្ដាំផ្ញើនេះ គ្រាដែលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌទាំង ១៤ និងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ទាំង ១០៥ ក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនរាជធានីភ្នំពេញ។


នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ និងអរគុណជូនចំពោះថ្នាក់ដឹកនាំ សមាជិក-សមាជិកាគណៈកម្មាធិការគណបក្សខណ្ឌ និងសង្កាត់ទាំងអស់ក្នុងរាជធានីភ្នំពេញ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានជាប់ជាប្រចាំ ជាពិសេសក្នុងអំទ្បុងពេលដែលរាជធានីភ្នំពេញរងនូវការរាតត្បាតដោយជំងឺកូវីដ-១៩ ដែលនេះគឺជាការផ្សារភ្ជាប់យ៉ាងជាក់ស្តែងមួយរវាងប្រជាពលរដ្ឋជាម្ចាស់ប្រទេស និងមន្ត្រីជាអ្នកបម្រើប្រជាជន។

ទន្ទឹមគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានសម្តែងការកោតសសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាគណៈកម្មាធិការគណបក្សរាជធានី និងអង្គការចាត់តាំងចំណុះគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចំណែកបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំ ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រហូតព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានដំណើរការកម្មវិធីបើកដោយជោគជ័យ និងកំពុងបន្តដំណើរការទៅមុខដោយរលូន តាមការគ្រោងទុក។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានផ្តាំផ្ញើ និងសំណូមពរដល់ថ្នាក់ដឹកនាំ សមាជិក-សមាជិកា គណៈ កម្មាធិការគណបក្សខណ្ឌ និងសង្កាត់ទាំងអស់ ក្នុងរាជធានីភ្នំពេញ ឲ្យបន្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយទទួលខុសត្រូវ ដើម្បីស័ក្តិសមទៅនឹងជំនឿទុកចិត្តដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋ និងដើម្បីរក្សាប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា សំដៅធានាការពារសន្តិភាព ស្ថិរភាព សុភមង្គល និងជីវភាពសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ ដែលកត្តាទាំងអស់នេះ គឺជាភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក៕





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


