ព័ត៌មានជាតិ
កម្ពុជា ចំណាយជាង ៤០០លានដុល្លារ នាំចូលប្រេងឥន្ធនៈផ្គត់ផ្គង់ក្នុងស្រុក នៅត្រីមាសទី១
កម្ពុជា បានចំណាយថវិកានាំចូលប្រេងសាំង និងម៉ាស៊ូត អស់ប្រមាណជាង ៤០០លានដុល្លារ ក្នុងរយៈពេលបីខែ ឆ្នាំ ២០២៣។

យោងតាមទិន្នន័យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ការនាំចូលប្រេងសាំងមានទឹកប្រាក់ជាង ១៩៧ លានដុល្លារ កើនឡើងជាង ២១ ភាគរយ ចំណែកការនាំចូលប្រេងម៉ាស៊ូត មានទឹកប្រាក់ជាង ២១១ លានដុល្លារ ពោលគឺថយចុះជាង ៣០ ភាគរយ។
ដោយឡែក ការនាំចូលប្រេងសាំងយន្តហោះមានទំហំទឹកប្រាក់ជិត ១៧ លានដុល្លារ កើនឡើងជាង ៧៧ ភាគរយ, ប្រេងខ្មៅ មានទំហំទឹកប្រាក់ ២,៦ លានដុល្លារ ថយចុះជិត ៩០ ភាគរយ,ប្រេងរំអិល មានតម្លៃទឹកប្រាក់ជិត ៥ លានដុល្លារ កើនជាង ១០ ភាគរយ, ឧស្ម័នសម្រាប់ដុត ជាង ៥៤ លានដុល្លារ ថយចុះជិត ១ ភាគរយ, ធ្យូងថ្ម ជាង ១៥៣ លានដុល្លារ កើនឡើងជាង ៤៥ ភាគរយ, ប្រេងណាហ្វាតា (NAPHATA) ជិត ១ ០០០ ដុល្លារថយចុះជាង ៧០ ភាគរយ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់កម្ពុជាថ្មីថា ការផ្គត់ផ្គង់ប្រេងនៅកម្ពុជា មានភាពល្អប្រសើរ សម្រាប់ទីផ្សារក្នុងស្រុក ដោយមិនមានការព្រួយបារម្ភឡើយ។

យ៉ាងណាមិញ លោកបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជា លក់ផ្អែកទៅតាមតម្លៃទីផ្សារអន្តរជាតិ។ មួយរយៈចុងក្រោយនេះ ទីផ្សារប្រេងនៅលើពិភពលោក បានធ្លាក់ចុះថ្លៃបន្តិច ដែលនាំឱ្យតម្លៃប្រេងនៅកម្ពុជា មានការថយចុះផងដែរ។
យោងតាមតារាងតម្លៃលក់រាយ ដែលចេញដោយក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ប្រេងសាំងលក់នៅក្នុងសប្តាហ៍នេះមានតម្លៃ ៤ ២០០ រៀល និងម៉ាស៊ូត មានតម្លៃ ៣ ៩៥០ រៀល ក្នុងលីត្រ ដោយតម្លៃនេះ អនុវត្តពីថ្ងៃទី ០១-១០ ខែឧសភា។
បើតាមលោក ប៉ែន សុវិជាតិ សម្រាប់ប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ គឺបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកកម្ពុជា រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។
សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


