ព័ត៌មានជាតិ
បងប្អូនបង្កើតឡេង ណាវ៉ាត់ត្រាទាំង ០៤ នាក់ ឡើងងារជាឧកញ៉ាទាំងអស់គ្នា
ព្រះមហាក្សត្រព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ដល់០៤ នាក់ទៀត។

តាមអនុក្រឹត្យដែលព្រះមហាក្សត្រទ្រង់ប្រថាប់ព្រះរាជលញ្ជករនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ព្រះមហាក្សត្រផ្តល់ងារជា «ឧកញ៉ា» ដែលរួមមានបងប្អូនត្រកូល «ឡេង» ចំនួន ០៣ នាក់ មានលោក ឡេង ប្រុស លោក ឡេង និមល និងកញ្ញា ឡេង បញ្ចពណ៌។ ក្នុងព្រះរាជក្រឹត្យក៏បានត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» ដល់អ្នកស្រី ម៉ែន ចិន្តា។
គួរបញ្ជាក់ថា បងប្អូនត្រកូលឡេង ក៏មានលោកឡេង ណាវ៉ាត់ត្រា ជាអ្នកជំនួញអចលនទ្រព្យដ៏ជោគជ័យ។ បងប្អូនត្រកូលឡេង បានចាប់ផ្តើមមុខជំនួញដីធ្លីតាំងពីពុះដីឡូលក់ រហូតដល់បង្កើតបុរីរាប់រយល្វែងនៅក្នុងទីក្រុង និងតាមខេត្តមួយចំនួន។ ដោយឡែក លោក ឡេង ណាវ៉ាត់ត្រា ដែលព្រះមហាក្សត្រផ្តល់គោរមងារជា ឧកញ៉ា ជាសេដ្ឋីវ័យក្មេង ដែលតែងតែលេចមុខក្នុងសង្គម ក្នុងកម្មវិធីផ្តល់ជំនួយដល់កាកបាទក្រហម និងការងារសប្បុរសដទៃទៀត។ សេដ្ឋីប្រាក់លាននេះ ក៏ដឹងជាមនុស្សចូលចិត្តផ្នែកសិល្បៈ ហើយលោកក៏មានផលិតកម្មចម្រៀងមួយ ក៏មានកំពូលតារាចម្រៀងប្រចាំប្រទេសលោកព្រាប សុវត្ថិ ជាតារាប្រចាំផលិតកម្មផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


