ព័ត៌មានជាតិ
សហភាពអង្គការសង្គមស៊ីវិលចាត់ទុកសារគំរាមរបស់គណបក្សភ្លើងទៀនមានទិសដៅនយោបាយ មិនបម្រើផលប្រយោជន៍ជាតិ
សហភាពអង្គការសង្គមស៊ីវិល និងក្រុមអ្នកស្រាវជ្រាវវ័យក្មេងនៅថ្ងៃទី ១៤ ខែឧសភានេះ បានចេញសេចក្ដីប្រកាសសម្តែងការសោកស្តាយចំពោះគណបក្សភ្លើងទៀន ដែលបានចេញសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ដោយបានគំរាមដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ដូចជារដ្ឋាភិបាល។
គណបក្សភ្លើងទៀននៅថ្ងៃទី ១៣ ខែឧសភា ម្សិលមិញ បានប្រកាសថា នឹងប្រមូលផ្ដុំកម្លាំងនៅទូរទាំងប្រទេសតស៊ូមតិក្នុងករណីគណបក្សភ្លើងទៀនត្រូវបាន គ.ជ.ប បដិសេធមិនចុះបញ្ជីគណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣។

សហភាពអង្គការសង្គមស៊ីវិល និងអ្នកស្រាវជ្រាវវ័យក្មេងចាត់ទុកសារគំរាមនេះមានទិសដៅនយោបាយ ដែលមិនបាននាំប្រយោជន៍ដល់សង្គមជាតិអ្វីឡើយ ក្នុងកាលៈទេសៈកម្ពុជាកំពុងបើកព្រឹត្តិការណ៍ SEA GAMES ដែលសហគមន៍អន្តរជាតិ ប្រជាពលរដ្ឋខ្មែរចូលរួមយ៉ាងច្រើនកុះករ។
ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី ១៣ ខែឧសភា ម្សិលមិញ ក៏បានព្រមានចាត់វិធានការចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ប្រសិនបើហ៊ានបង្កឱ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ខណៈដែលកម្ពុជា កំពុងតែរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម៕


អត្ថបទ៖ ឡេង ដេត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
តារា ថៃ ៥ គូ ត្រូវអ្នកគាំទ្រជំរុញឲ្យស្រលាញ់គ្នាពិត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មិនមែនលេចធ្លោរហូតទេ មួយឈុតរបស់ Chompoo ក្នុងកម្មវិធី Cannes រងការរិះគន់មិនពេញចិត្តពីមហាជន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ហ្វាន់ ពីងពីង នៅតែលេចធ្លោខ្លាំងរឿងសំលៀកបំពាក់ និងសម្រស់ដ៏ទាក់ទាញ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ហួសចិត្តនៅពេលឃើញការទិតៀន សម្តេច សៅរ៍ ចន្ទថុល្ល លើហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ម្ចាស់អាងចិញ្ចឹមក្រពើវ័យ៧២ឆ្នាំម្នាក់ត្រូវក្រពើរបស់ខ្លួនចាប់ខាំស្លាប់ភ្លាមៗក្នុងអាងចិញ្ចឹម
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
ទស្សនិកជនថៃរិះគន់ Pu Praya រឿងស្លៀកពាក់ដើរលើកម្រាលព្រំ Cannes
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
Kimberly តារាស្រីថៃម្នាក់គត់ ចូលរួមសម្ពោធគ្រឿងអលង្ការលំដាប់ពិភពលោក នៅអ៊ីតាលី
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ហ្វាន់ ពីងពីង ប្រជែងសម្រស់ជាមួយម្តាយ Elon Musk លើកម្រាលព្រំក្រហម Cannes