ព័ត៌មានជាតិ
បណ្ដុំអង្គការសង្គមស៊ីវិល អបអរសាទរសម្តេចតេជោ ដែលជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នីតិកាលទី៥
ក្រុមយុវជន អង្គការ សមាគម សង្គមស៊ីវិល ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអបអរសាទរ និងបង្ហាញ
សេចក្តីសោមនស្សរីករាយឥតឧប្បមាដែល សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដោយមានសំឡេងបោះឆ្នោតគាំទ្រពីសមាជិក សមាជិកាព្រឹទ្ធសភា ចំនួន ៦២ លើ ៦២ សំឡេង ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ។

តាមបណ្ដុំអង្គការស៊ីវិល ទាំងនោះ វត្តមានដ៏ខ្ពស់ខ្ពស់របស់ សម្តេច ដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិកន្លងមក ចំពោះការខិតខំប្រឹងប្រែងឥតឈប់ឈរទាំងយប់ទាំងថ្ងៃ បានកែប្រែមុខមាត់កម្ពុជាជាប្រវត្តិសាស្ត្រ ងើបមុខលើឆាកអន្តរជាតិ បានបង្ហាញពីភាពរីកចម្រើនលើគ្រប់វិស័យ រក្សាបាននូវសុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យ បូរណភាពទឹកដី យ៉ាងពេញលេញ។ យ៉ាងណាមិញក្រោយបរិបទកូវីដ-១៩ ការបើកបេះដូង ទទួលការចូលចតនាវាទេសចរណ៍ Westerdam និងការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នៃការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ធ្វើឱ្យពិភពលោកមានការស្ញប់ស្ងែងយ៉ាងខ្លាំងចំពោះកម្ពុជា។

ប្រទេសរីកចម្រើនអាស្រ័យអ្នកដឹកនាំល្អ ក្រុមយុវជន អង្គការ សមាគម សង្គមស៊ីវិល ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធបានអះអាងថា ខ្លួនបានមើលឃើញយ៉ាងច្បាស់ពីវីរភាព និងមគ្គុទ្ទេសក៍ល្អឯករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការដឹកនាំប្រទេសជាតិកន្លងមក។ ប្រទេសកម្ពុជា ពិតណាស់នៅពេលមានវត្តមាន មគ្គុទ្ទេសក៍ដឹកនាំដ៏ឧត្តុងឧត្តមម៉ឹងមាត់ដ៏សម្បូរបែបរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ក្នុងការបន្ត ដឹកនាំនាវាជាតិមួយនេះដើម្បីឆ្ពោះទៅរកភាពរីកចម្រើននិងសម្បូរបែបលើគ្រប់វិស័យក្នុងពេលដ៏ខ្លីខាងមុខ។
ក្រុមយុវជន អង្គការ សមាគម សង្គមស៊ីវិល ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានសេចក្តីសង្ឃឹមយ៉ាងមុតមាំចំពោះវត្តមាន សម្តេចតេជោ ចូលកាន់តំណែងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ និងជាប្រមុខរដ្ឋស្តីទី គឺពិតជាបានជួយសម្រួលឱ្យដំណើរការកំណែរទម្រង់នានា ជាពិសេសការកែទម្រង់ច្បាប់ ដើម្បីជំរុញកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់ និងជឿនលឿនលើគ្រប់វិស័យយ៉ាងសុខសាន្ត៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


