ព័ត៌មានជាតិ
សហភាពអង្គការសង្គមស៊ីវិល ប្តេជ្ញាចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បីការពារឱ្យបាននូវព្រៃឈើកម្ពុជា
សហភាពអង្គការសង្គមស៊ីវិល និងបណ្តាអង្គការ-សមាគម បានចេញសេចក្តីថ្លែងការណ៍ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ប្ដេជ្ញាចិត្តចូលរួមជាមួយក្រសួងបរិស្ថាន ធ្វើយ៉ាងណាឱ្យគោលនយោបាយដែលបានដាក់ចេញបានសម្រេចជោគជ័យ ដើម្បីមាតុភូមិកម្ពុជា។ មិនតែប៉ុណ្ណោះ ថែមទាំងស្នើដល់យុវជនដែលចាញ់កលបរទេស មកសិក្សាពីគោលនយោបាយរបស់ក្រសួងឱ្យបានច្បាស់លាស់។
កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤ សមាជិកសហភាពអង្គការសង្គមស៊ីវិល និងបណ្តាអង្គការ-សមាគម បានចូលរួមប្រជុំពិភាក្សាការងារជាមួយលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ តាមរយៈការតាមដានគោលនយោបាយនៃការខិតខំអនុវត្តរបស់ថ្នាក់ដឹកនាំអាណត្តិថ្មីរបស់ក្រសួងបរិស្ថានរយៈពេល ៨ខែកន្លងមកនេះ សហភាពអង្គការសង្គមស៊ីវិលសង្គេតឃើញថា មានការប្រែប្រួលយ៉ាងខ្លាំងនៃវិស័យបរិស្ថាននៅក្នុងប្រទេសកម្ពុជា និងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ។ មិនត្រឹមតែប៉ុណ្ណឹង តាមរយៈគោលនយោបាយ និងយុទ្ធសាស្ត្រនានា ដែលក្រសួងបានដាក់ចេញមក ដូចជា ការកំណត់តំបន់ព្រៃឈើតាមរយៈការប្រើប្រាស់នូវប្រព័ន្ធឌីជីថល(Degital), យុទ្ធការរបស់ក្រសួងបរិស្ថាន គឺដាំកូនឈើ ១,០០០,០០០ (មួយលានដើម) ជារៀងរាល់ឆ្នាំ និងគោលនយោបាយដែលធ្វើឱ្យប្រទេសកម្ពុជាមានភាពស្រស់ស្អាតទាំងលើផ្ទៃទឹក ផ្ទៃអាកាស និងផ្ទៃដី ជាដើម គឺជាការបង្ហាញយ៉ាងច្បាស់ពីកិច្ចខិតខំរបស់ក្រសួង ដើម្បីឱ្យបរិស្ថាន ព្រៃឈើនៅកម្ពុជា មានការអភិរក្ស និងអភិវឌ្ឍន៍។
ទាំងអស់នេះ សុទ្ធតែជាគោលនយោបាយ និងយុទ្ធសាស្ត្រល្អៗដែលក្រសួងបានដាក់ចេញមក ហើយសហភាពអង្គការសង្គមស៊ីវិល និងបណ្តាអង្គការ-សមាគម រីករាយ និងប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកជាមួយក្រសួងបរិស្ថាន ដើម្បីស្តារព្រៃឈើ រៀបចំ និងអភិរក្សបរិស្ថានធម្មជាតិឱ្យបានគង់វង្ស ដើម្បីកម្ពុជាអាចរីកចម្រើនទៅមុខបន្តទៀត។ សហភាពអង្គការសង្គមស៊ីវិល ក៏អរគុណដល់ក្រសួងបរិស្ថាន ដែលបើកឱកាសទូលំទូលាយឱ្យមានការសហប្រតិបត្តិការចូលរួមពីយុវជន នៃបណ្ដាអង្គការសង្គមស៊ីវិល។
ដោយឡែក សហភាពអង្គការសង្គមស៊ីវិល និងបណ្តាអង្គការ-សមាគម ក៏អំពាវនាវដល់យុវជនមួយចំនួនដែលចាញ់កលលោក អាឡិច(Alex) ជាជនបរទេស សូមយុវជនសិក្សាអំពីគោលនយោបាយរបស់ក្រសួងបរិស្ថាន ឱ្យបានច្បាស់លាស់ និងចូលរួមជាមួយក្រសួង ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន។ សហភាពអង្គការសង្គមស៊ីវិល លើកឡើងថា៖ “គ្មានជនជាតិណា មកស្រឡាញ់ខ្មែរជាងខ្មែរគ្នាឯងឡើយ!”។ ហេតុដូច្នេះហើយ ការជឿតាមពាក្យញុះញង់របស់បរទេស មានតែធ្វើឱ្យខូចកិត្តិយសជនជាតិខ្មែរ និងធ្វើឱ្យខ្មែរបាត់បង់កេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិតែប៉ុណ្ណោះ។ សហភាពអង្គការសង្គមស៊ីវិល សុំឱ្យយុវជនមួយចំនួនដែលជឿតាមការលួងលោមរបស់ចលនា អាឡិច(Alex) សូមមានការពិចារណាឡើងវិញ៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៧ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ