Connect with us

ព័ត៌មានជាតិ

វត្តក្នុង​ខេត្ត​បាត់ដំបងកើន​ដល់​ ៣៨២ កន្លែង គិត​ត្រឹមឆ្នាំ ២០២៣ ​​​​​

បានផុស

នៅ

ក្រោយថ្ងៃ​រំដោះ ៧ ខែមករា ឆ្នាំ១៩៧៩ ចេញពីរបបវាលពិឃាត វត្តអារា​មចាស់ៗនៅ​ក្នុង​ខេត្តបាត់ដំបងត្រូវបានជួសជុលឡើងវិញបណ្តើរៗសម្រាប់បន្តការអភិរក្សផ្នែកពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋសម្រាប់ជាប្រយោជន៍ដល់ការ​គោរពបូជារបស់ប្រជាជាតិទូទាំងប្រទេស ក្រោយពីបានស្រោចស្រង់ពីរបបដ៏ខ្មៅងងឹតបានបំផ្លិចបំផ្លាញ។ ក្នុងនោះក៏មានវត្តអាយុកាលចន្លោះពី ១០០ ដល់ជាង ៣០០ឆ្នាំ ត្រូវបានធ្វើការជួសជុលឡើងវិញជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្តសំរោងជាវត្តចំណាស់ជាងគេ​ក្នុង​ខេត្ត​បាត់ដំបង

លោក គឹម សោភ័ណ ប្រធានមន្ទីរខេត្តបានឲ្យដឹងដែរថា ក្នុងចំណោមវត្តទាំង ៣៨២ កន្លែង នៅតាមបណ្តាស្រុកក្រុង មាន​វត្តមួយចំនួនបានសាងសង់ថ្មីទាំងវត្តនិងទីតាំង ហើយវត្តខ្លះសេសសល់ពីសម័យដើមដែលមានប្រវត្តិរាប់រយឆ្នាំខ្លះបាត់បង់ព្រះវិហារ ក៏ត្រូវបានសាងសង់ព្រះវិហារថ្មីឡើងវិញផងដែរ។

លោក​បន្ត​ថា វត្តដែលមានអាយុកាលចំណាស់ៗចាប់ពីជាង ១០០ ឆ្នាំឡើងទៅ ភាគច្រើនសាងសង់ឡើងនៅរ៉បតាមសងខាងដងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបងមានដូចជា÷ វត្តដំរីស, វត្តកំផែង, វត្តខ្សាច់ពោយ និង វត្តសង្កែ ជាដើម និង ស្រុកឯកភ្នំ គេឃើញមានដូចជា វត្តឯកភ្នំ, វត្តកែវ និង វត្តសំរោងក្នុងជាដើម។ វត្តទាំងនេះមាន អាយុកាលរាប់រយឆ្នាំមកហើយ លើកលែងតែវត្តសំរោងក្នុងមួយប៉ុណ្ណោះ ដែលមានវ័យចំណាស់ជាងគេបង្អស់ក្នុងខេត្តបាត់ដំបង ដែលបានកកើតឡើងនៅក្នុងអំឡុងឆ្នាំ១៧០៧ បើគិតត្រឹមឆ្នាំ២០២៣ វត្តសំរោងក្នុង នេះមានអាយុកាល៣១៦ ឆ្នាំមកហើយ។

បើ​តាម​ការកត់សម្គាល់របស់លោក គឹម សោភ័ណ ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្ប: ក្នុងរយះពេល ២០ឆ្នាំចុងក្រោយនេះ ការកសាងវត្តអារាមក្នុង​ខេត្ត​បាត់ដំបង មានកំណើនខ្ពស់បំផុត។ ក្នុងឆ្នាំ២០០២ ខេត្តបាត់ដំបងមានវត្តត្រឹមតែជាង ២០០ កន្លែងប៉ុណ្ណោះ រហូតមកដល់ឆ្នាំ២០២៣​កើន​រហូតដល់ ៣៨២ វត្ត។

ខេត្ត «បាត់ដំបង» ជាខេត្តប្រវត្តិសាស្ត្រនិងមានវ័យចំណាស់មួយ​សម្បូរទៅដោយប្រាង្គប្រាសាទបុរាណ និងវត្តអារាមមានអាយុកាលរាប់រយឆ្នាំ។ បើគិតត្រឹមឆ្នាំ​២០២៣​ មានវត្តអារាមសរុបចំនួន ៣៨២ កន្លែង ស្ថិតនៅទូទាំង ១៤ ក្រុងនិងស្រុកក្នុងនោះមាន៖

១- ក្រុងបាត់ដំបង មានចំនួន២៨វត្ត, ២- ស្រុកសង្កែ មានចំនួន៤០វត្ត, ៣- ស្រុកមោងឬស្សី មានចំ នួន ៤៧វត្ត, ៤- ស្រុកស្រុកគាស់ក្រឡ មានចំនួន១២វត្ត, ៥- ស្រុកបាណន់ មានចំនួន៤០វត្ត, ៦- ស្រុកបវេល មានចំនួ ន ៣២វត្ត, ៧- ស្រុកសំឡូត មានចំនួន១៩វត្ត, ៨- ស្រុកភ្នំព្រឹក មានចំនួន១៦វត្ត, ៩- ស្រុកសំពៅលូន មានចំនួន១៥វត្ត, ១០- ស្រុកឯកភ្នំ មានចំនួន២៦វត្ត, ១១- ស្រុកថ្មគោល មានចំនួន២៨វត្ត, ១២- ស្រុកកំរៀង មានចំនួន១៦វត្ត, ១៣- ស្រុករតនមណ្ឌ ល មានចំនួន២៤វត្ត , និងស្រុកទី១៤- ស្រុករុក្ខគិរី មានចំនួន២៤វត្ត ។

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទី មុន

​​ខេត្តព្រៃវែង ស្ថាបនា​ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​ប្រវែង​ជាង ២០ គីឡូម៉ែត្រ ភ្ជាប់​ទៅ​ច្រកព្រំដែន​វៀតណាម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មេដឹកនាំ ស៊ែបបូស្នៀ ថា អង់គ្លេស កំពុងរិះរិកវិធីផ្ដួលរំលំរដ្ឋាភិបាលទីក្រុង​បែលក្រាដ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ឯម រៀម សុំទោសកំហុសឆ្គងធ្វើឲ្យប៉ះពាល់វប្បធម៌ ប្រពៃណី និងសេចក្ដីថ្លៃថ្នូររបស់កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមប្រឹក្សារាជធានី បោះឆ្នោត រកបាន ប្រធាន-អនុប្រធាន ការិយាល័យប្រជាពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្តង់ដា​កិច្ចសន្យា​រួម​លើ​កម្ចី​ធនាគារ​ជិត​បញ្ចប់​ដាក់​ឲ្យ​ប្រើប្រាស់​ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម