ព័ត៌មានជាតិ
រដ្ឋបាលរាជធានី ប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល នៃរដ្ឋបាលរាជធានី សម្រាប់ឆ្នាំ ២០២៣
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី ២១ ខែឧសភា ឆ្នាំ ២០២៣ នេះ បានជ្រើសរើសយកវិទ្យាល័យជាស៊ីម សន្ធរម៉ុក ជាមណ្ឌលប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល នៃរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឆ្នាំ ២០២៣។

អនុវត្តតាមលិខិតលេខ ៣៣៤ សជណ ចុះថ្ងៃទី ២ កុម្ភៈ ឆ្នាំ ២០២៣ របស់ក្រសួងមហាផ្ទៃស្ដីពីការជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ផែនការក្របខ័ណ្ឌឆ្នាំ ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ បានចាត់តាំងមន្ត្រីរាជការឲ្យចូលរួមជាសមាជិក គណៈកម្មការ និងអនុគណៈកម្មការចំនួន ៨ ដើម្បីទទួលខុសត្រូវតាមភារកិច្ចរៀងៗខ្លួន ក្នុងមណ្ឌលប្រឡង។

ចំពោះការកាត់វិញ្ញាសាប្រឡងត្រូវបានធ្វើឡើងកាលពីព្រឹកព្រលឹម ថ្ងៃទី ២១ ឧសភានេះ ដោយមានការចូលរួមពី លោក ឯល ប៊ុនថុល រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ លោក ឡេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក កើត ឆែ អភិបាលរងតំណាងឲ្យលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងរាជធានីភ្នំពេញ។

សម័យប្រឡងនេះធ្វើឡើងរយៈពេលមួយព្រឹក ដែលមានបេក្ខជន បេក្ខនារីចូលរួមប្រឡងចំនួន ២.២៤៤ រូប ក្នុងនោះ មាននារីចំនួន ១.០០២ រូប ស្មើនឹង ៩១ បន្ទប់។

តាមការគូសបញ្ជាក់ពីគណៈកម្មការមេប្រយោគបានឲ្យដឹងថា ប្រភេទក្របខ័ណ្ឌត្រូវបានចែកចេញជា ៣ គឺ(ក)ទីស្ដីការក្រសួងមហាផ្ទៃ មានក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ជ្រើសរើស ១៥ នាក់ ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រឡងចំនួន ៤៥០ នាក់។ ក្របខ័ណ្ឌមន្ត្រីក្រមការជ្រើសរើស ១៥ នាក់ ក្នុងចំណោមបេក្ខជន ៤៨៩ នាក់,ក្របខ័ណ្ឌលេខាធិការរដ្ឋបាល ត្រូវជ្រើសរើស ១០ នាក់ ក្នុងចំណោមបេក្ខជន ៦៥៦ នាក់។ ចំពោះរដ្ឋបាលរាជធានីភ្នំពេញមានក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ជ្រើសរើស ៥ នាក់ ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៤១ នាក់។ ក្របខ័ណ្ឌមន្ត្រីក្រមការជ្រើសរើស ៥ នាក់ ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រឡង ១៦០ នាក់ និងក្របខ័ណ្ឌលេខាធិការរដ្ឋបាល ត្រូវជ្រើសរើស ៥ នាក់ ក្នុងចំណោមបេក្ខជន ៣៤៨ នាក់។ ចំពោះការប្រឡងមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ធ្វើឡើងលើវិញ្ញាសា ជំនាញឯកទេស និងភាសាអង់គ្លេសមានរយៈពេល ២ ម៉ោង,ក្របខ័ណ្ឌមន្ត្រីក្រមការប្រឡងលើវិញ្ញាសាជំនាញ និងភាសាអង់គ្លេសរយៈពេល ២ ម៉ោង។ ចំពោះក្របខ័ណ្ឌលេខាធិការរដ្ឋបាលប្រឡងលើវិញ្ញាសាចំណេះដឹងទូទៅ,ចំណេះដឹងការងាររដ្ឋបាល និងចំណេះដឹងលើវិស័យមុខងារសាធារណៈមានរយៈពេល ២ ម៉ោងដូចគ្នា។

ការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីបំពេញសំណូមពរចាំបាច់ នៃតម្រូវការភារកិច្ចចំពោះមុខ ហើយបេក្ខជន បេក្ខនារីទាំងអស់ ត្រូវបានប្រឡងជ្រើសរើសចេញពីសិស្ស និស្សិត ដែលបានប្រឡងជាប់ចាប់ពីកម្រិតទុតិយភូមិឡើងទៅ៕
អត្ថបទ ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


