ព័ត៌មានជាតិ
មន្ត្រីជំនាញខេត្តកំពង់ចាម ហ៊ុមព័ទ្ធដីបឹងចារ ក្នុងឃុំព្រែករំដែង ដេីម្បីរក្សាទុកជាសម្បត្តិរដ្ឋ
មន្ត្រីជំនាញខេត្តកំពង់ចាម បានហ៊ុំព័ទ្ធដីដែលមានបញ្ហាក្នុងឃុំព្រែករំដែង នៃស្រុកស្រីសន្ធរ ដេីម្បីរក្សាទុកជាសម្បត្តិរដ្ឋ ខណៈមានពលរដ្ឋមួយចំនួនទៀតអាស្រ័យផលលេីដែនសមត្ថកិច្ចជលផល។

លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានឱ្យដឹងថា ការសម្រេចរក្សាទុកផ្ទៃដី “បឹងចារ” ជាសម្បត្តិសាធារណៈ ធ្វើឡើងតាមរយៈលិខិតប្រកាសព័ត៌មានមួយច្បាប់របស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីចោទប្រកាន់អាជ្ញាធរស្រុកស្រីសន្ធរ ពាក់ព័ន្ធការគប់គិតឱ្យមានការឈូសឆាយដីបឹងចារខាងលើ ចែកចាយតាមខ្សែវីដេអូ ក្នុងបណ្តាញសង្គមនានារយៈពេលជិត ១០ នាទី កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។

លោកនាយខណ្ឌបានបញ្ជាក់ទៀតថា មិនត្រឹមតែទិញលក់ទេ គឺខុសច្បាប់ បេីទោះបីជាអាស្រ័យផលយូរឆ្នាំក៏ដោយ ព្រោះផ្ទៃបឹងនេះពុំមានការចេញប្លង់រឹងឡេីយ។

ជាមួយគ្នានេះ លោក អ៊ុក ណារិន បានស្នេីបងប្អូនប្រជាពលរដ្ឋចូលរួមសហការផ្សព្វផ្សាយកុំឱ្យមានការឈូសទន្ទ្រានយកដីសម្បត្តិរដ្ឋដូចជាបឹងចារជាដេីម ពោលគឺដេីម្បីរក្សាដីព្រៃលិចទឹកជាជម្រកត្រីពងកូននារដូវទឹកជំនន់។

ទន្ទឹមនឹងនេះដែរ លោក ស៉ឹម គង់ អភិបាលស្រុកស្រីសន្ធរ បានបកស្រាយថា អាជ្ញាធរគ្រប់ថ្នាក់ពុំមានសិទ្ធិលក់ដីបឹងដែលជាសម្បត្តិរដ្ឋ ដូចការចោទប្រកាន់ពីប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រែករំដែង ឡេីយ។ ការងារបន្ទាប់នោះ លោកអភិបាលស្រុក នឹងឱ្យមន្ត្រីសូរិយាដី ចុះកំណត់ដីបឹងចារនេះ ដេីម្បីកំណត់ព្រំដែនសមត្ថកិច្ចជលផលរក្សាទុក និងពុំអនុញ្ញាតឱ្យបុគ្គលណារំលោភយកដីបឹងទៅធ្វេីកម្មសិទ្ធិផ្ទាល់ខ្លួន ទិញលក់ទៀតឡេីយ។

ដោយឡែក លោក ស្រី សុភក្ត្រ័ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តកំពង់ចាម បានបញ្ជាក់ថា ករណីចោទប្រកាន់អាជ្ញាធរស្រុកស្រីសន្ធរ ពាក់ព័ន្ធការគុបគិតគ្នាលក់ដូរ និងមិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់ធ្វេីការឈួសឆាយដីបឹងចារ គឺក្រុមការងារបានសហការជាគ្នាជាមួយនឹងអាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ចជលផល ចុះសិក្សាឃេីញថា ការទិញលក់ដីបឹងនេះគឺរវាងអ្នកភូមិ និងអ្នកភូមិ ដោយគ្មានបានដឹងលឺពីអាជ្ញាធរមូលដ្ឋានឡេីយ ហេីយម្យ៉ាងដីបឹងដែលលេីកឡេីងនេះ គឺអ្នកភូមិបានអាស្រ័យផលយូរឆ្នាំមកហេីយ។

លោក ស្រី សុភក្ត្រ័ សង្កត់ធ្ងន់ថា ការទិញលក់ដីបឹងនេះគឺរវាងអ្នកភូមិ និងអ្នកភូមិ គឺជាបទល្មេីសខុសច្បាប់ ហេីយសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋផ្តល់ដំណឹងដោយការទទួលខុសត្រូវ និងមានប្រភពច្បាស់លាស់តាមច្បាប់ដេីម្បីរក្សាសម្បត្តិសាធារណៈរដ្ឋ៕
អត្ថបទ រូបភាព៖ ឡេក ចាន់ ពេជ្រ


-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


