ព័ត៌មានជាតិ
ជំងឺ ៣ប្រភេទ កំពុងយាយីដល់កុមារកម្ពុជា
លោក សាស្រ្តាចារ្យ ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២៨ ឧសភានេះថា បច្ចុប្បន្នជំងឺដែលតែងតែយាយីមកលើកុមារកម្ពុជា ភាគច្រើន គឺជំងឺផ្លូវដង្ហើម ជំងឺរាគ និងជំងឺគ្រុនឈាម។

លោកសាស្ត្រាចារ្យ បានបន្តថា ជាធម្មតាកុមារកម្ពុជា កើតមកភាគច្រើនតែងតែប្រឈមនឹងជំងឺផ្លូវដង្ហើមដូចជា រលាកទងសួត រលាកសួត ក្អក រលាកបំពង់ក គ្រុនក្តៅនិងជំងឺផ្តាសាយជាដើម។ ក្រៅពីនេះកុមារក៏ជួបប្រទះនឹងជំងឺរាគរួស ដែលបណ្តាលមកពីកត្តាអនាម័យដែលអាណាព្យាបាលឬឪពុកម្តាយមួយចំនួន នៅមិនទាន់ចេះពីរបៀបថែទាំ និងផ្តល់ចំណីអាហារដល់ទារក និងកូនៗប្រកបដោយអនាម័យធ្វើឱ្យមានបញ្ហាជំងឺរាគរួសនិងមួយទៀតជំងឺគ្រុនឈាម ដែលជំងឺនេះកើតឡើងនៅរដូវភ្លៀងធ្លាក់ចម្លងពីមូសខ្លា។

លោកសាស្ត្រាចារ្យបានពន្យល់ថា មូសខ្លាវាកើតឡើងពីដង្កូវទឹក ដែលប្រជាពលរដ្ឋមិនបានអនាម័យនៅតាមបរិវេណលំនៅដ្ឋានបានល្អដូចជា មានវត្ថុដក់ទឹកដែលជាប្រភពនៃការកកើតដង្កូវទឹកវិវត្តន៍ទៅជាមូសខ្លាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។
លោកសាស្ត្រាចារ្យបានណែនាំឱ្យប្រជាពលរដ្ឋចូលរួមសំអាតបរិស្ថាននៅតាមលំនៅដ្ឋានឱ្យបានស្អាតលុបបំបាត់ជម្រកមូសខ្លាដើម្បីការពារកូនចៅរបស់យើងឱ្យចៀសផុតពីជំងឺគ្រុនឈាមដោយសារឆ្នាំនេះជាឆ្នាំដល់វដ្តនៃការផ្ទុះជំងឺគ្រុនឈាមទ្រង់ទ្រាយធំ ខណៈផ្ទុះលើកចុងក្រោយនៅឆ្នាំ២០១៩។
លោកសាស្ត្រាចារ្យបានបញ្ជាក់ថា ក្រៅពីជំងឺទាំង៣ខាងលើមន្ទីរពេទ្យ ក៏ទទួលបានកុមារកើតមកមិនគ្រប់ខែផងដែរ ដោយក្នុង១ថ្ងៃៗ មានកុមារកើតមកមិនគ្រប់ខែ ចូលសម្រាកពេទ្យប្រមាណជាង១០នាក់ ក្នុងចំណោមអ្នកជំងឺសម្រាកពេទ្យថ្មីប្រមាណពី៧០ទៅ៨០នាក់ និងមានអ្នកជំងឺមកពិគ្រោះជំងឺក្រៅមានប្រមាណពី៨០០ទៅជិត១០០០នាក់ក្នុង១ថ្ងៃ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


