ព័ត៌មានជាតិ
ជនជាតិព្រៅនៅភូមិកាតូតខេត្តស្ទឹងត្រែងរៀបចំប្រពៃណីឡើងអ្នកតា
ជនជាតិដើមភាគតិចព្រៅ រស់នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង មកដល់សព្វថ្ងៃនេះ នៅតែរក្សាបាន នូវទំនៀមទម្លាប់ប្រពៃណីសែនឡើងអ្នកតា ដោយបានធ្វើការរ៉ៃអង្គាសថវិកាក្នុងមួយគ្រួសារចំនួន ២ ម៉ឺនរៀលដើម្បីទិញជ្រូកមួយក្បាលរៀបចំពិធីសែន។

ពិធីឡើងអ្នកតា ជនជាតិព្រៅ នៅភូមិកាតូតខាងលើនេះ បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំក្នុងមួយឆ្នាំមាន២ដងគឺធ្វើនៅខែមាឃ១ដង ខែពិសាខ ឬជេស្ឋម្តង។
លោក សាវ ពែង វ័យ៦៧ឆ្នាំចាស់ទុំក្នុងភូមិនេះបាននិយាយរៀបរាប់ប្រាប់ថា អារក្សអ្នកតាមានបីនាក់ដែលចូលរួបស្រ្តីស្លៀកពាក់សហើយក្នុងនោះមានអ្នកតាម្នាក់កាចណាស់ អ្នកភូមិតែងប្រារព្ធធ្វើពិធីឡើងអ្នកតាមិនដែលខកខានទេ។
លោកបន្តទៀតថា គ្រួសារនីមួយៗ ចូលរួមទាំងក្មេងនិងចាស់ ដោយចាស់ៗ មានថាសម្នាក់មួយ ដាក់មាន់ស្ងោ ទានធូប ពងមាន់ ពងទាស្ងោឆ្អិន អង្ករស្លា ម្លូរបង្អែម អន្សម ទៅចូលរួមយកថ្វាយដល់អារក្សអ្នកតាក្រៅពីនេះ ក៏មានស្រាពាងមួយល្មមសម្រាប់បឺតជុំគ្នាផងដែរ។

នៅកន្លែងឡើងអ្នកតាមានខ្ទមតូចមួយ ដែលគេសង់នៅឆ្ងាយពីភូមិបន្តិចនោះ មានរូបចម្លាក់ឈើចំនួន២តំណាងឱ្យអ្នកតាប្រុស និងអ្នកតាស្រី ពេលរៀបចំពិធីមានស្រ្តីវ័យចំណាស់ម្នាក់ ស្លៀកពាក់ស ពាក់បូរពាក់អំបោះលើក្បាល ស្លៀកសំពត់ធម្មតា និងមានបុរសចាស់ម្នាក់កាន់បំពង់ឬស្សីជាអ្នកភ្លុំខ្លុយនិងពីរនាក់ទៀត ជាអ្នកទះស្គរ ពេលប្រគុំបទភ្លេង ស្រ្តីចាស់ស្លៀកពាក់ស ឡើងរាំទៅតាមចង្វាក់ភ្លេងហៅថាពិធីបញ្ជាន់អារក្ស បន្ទាប់ពីស្រ្តីនោះ ឡើងរាំ ចូលរូបអារក្សអ្នកតាមួយសន្ទុះមកគេក៏សម្រាក ហើយចាប់ផ្តើម យកខ្សែអំបោះពណ៌សចងដៃអ្នកចូលរួមនោះក្នុងបំណងសុំក្តីសុខ។ចំណែករូបចម្លាក់ឈើ តំណាងឱ្យអ្នកតាប្រុស អ្នកតាស្រីអ្នកចូលរូបបានយកអំបោះស ចងនឹងកគេនាំគ្នាជូតរូបចម្លាក់ឈើ និងស្រោចទឹក ប្រោះព្រហ្មសុំសុខសប្បាយ។
ផ្ទុយពីនេះ បើសិនជាអ្នកភូមិ មិនបានប្រារព្ធធ្វើពិធីឡើងអ្នកតា អ្នកភូមិមានជំនឿថា មានជំងឺឈឺស្លាប់ឬកើតឧបទ្វេវហេតុអាក្រក់ឡើងផលដំណាំក្នុងភូមិក៏ពុំបានផលល្អដែរអ្នកដែលចូលរួមទាំងអស់ជាពិសេសចាស់ៗពេលរៀបចំពិធីគឺនិយាយជាភាសាព្រៅក៏ជាប្រពៃណីមានតាំងពីដូនតាជនជាតិដើមភាគតិចមកម្លេះ។

យុវតី សុខ សុផានី វ័យ១៨ឆ្នាំអ្នកជំនាន់ក្រោយជនព្រៅបានរៀបរាប់យល់ឃើញថា អ្នកជំនាន់ក្រោយចង់អភិរក្សប្រពៃណីវប្បធម៌របស់ខ្លួនឱ្យនៅគង់វង្ស បើមិនមានការចូលរួមថែកមរក្សាប្រពៃណីនេះទេវានឹងបាត់បង់បន្តិចម្តងៗរហូតទៅតែម្តង។
នៅចុងបញ្ចប់ពិធីឡើងអ្នកតាចាស់ក្មេងជំទង់បានជុំគ្នាផឹកស្រាចម្អិនសាច់ជ្រូកនៅក្បែរខ្ទមអ្នកតានោះផឹកស៊ីសប្បាយយ៉ាងរីករាយម្យ៉ាងទៀតការជួបជុំគ្នានេះហាក់បង្ហាញពីសាមគ្គីភាពរស់នៅក្នុងសង្គមសន្តិភាព៕
អត្ថបទ៖ ងិនលីម
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


