ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន គ្រោងចំណាយពេលមួយថ្ងៃ ដើម្បីមើលទិដ្ឋភាពអភិវឌ្ឍន៍រាជធានីភ្នំពេញ
ពីវេទិកាសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នាព្រឹកថ្ងៃពុធនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្ដេច គ្រោងចំណាយពេលពេញមួយថ្ងៃ ដើម្បីមើលទិដ្ឋភាពនៃការអភិវឌ្ឍរាជធានីភ្នំពេញ នៅក្នុងសម័យសន្តិភាពនេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សម្ដេច តែងតែទទួលបាននូវរូបភាពអំពីទិដ្ឋភាពអគារខ្ពស់ៗ ក្នុងរាជធានីភ្នំពេញពីអ្នកប្រើប្រាស់បណ្ដាញសង្គម។ ដូច្នេះសម្ដេច នឹងចំណាយពេលទំនេរថ្ងៃណាមួយ ដើម្បីទស្សនាទិដ្ឋភាពនៃការអភិវឌ្ឍទាំងនោះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ថ្ងៃណាមួយគិតថា យកមួយថ្ងៃតែម្ដង ដើរគិតតែសុំឡើងទៅអាលើកំពូលៗ មួយថ្ងៃដើរពីព្រឹកទៅស៊ីបាយកំពូលណាមួយទៅ រួចហើយបើគេឲ្យសម្រាកនៅហ្នឹង សម្រាកទៅ រួចហើយភ្ញាក់ពីដេកឡើងទៅទៀត រួចដល់ទៅយប់ទៅកន្លែងណាមួយទៀត ដើម្បីមើលទីក្រុងក្នុងពេលយប់ម្ដងមើល ឃើញតែគេថតឲ្យមើល ឯខ្លួនឯងអត់បានមើល»។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តទៀតថា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍរីកចម្រើន នៅក្នុងរាជ ធានីភ្នំពេញរហូតមកដល់ពេលនេះ។ «ប៉ុនថ្ងៃណាមួយ គិតថា យកមួយថ្ងៃម៉ង ដើរទៅមើលត្រង់ណា ទេសភាពត្រង់ណាឲ្យវាស្អាត ហើយយើងថតខ្លួនឯងអីខ្លួនឯង ដាក់ម៉ាស៊ីនថតទៅខ្លួនឯងម៉ង ប៉ុនមិនបាច់ម៉ាស៊ីនថតអីទេ ទូរស័ព្ទថត យកម៉ង ដើម្បីឲ្យឃើញថា ទីក្រុងភ្នំពេញបន្ទាប់ពីការអភិវឌ្ឍរបស់យើងវាយ៉ាងមេចៗ? នេះជាការថ្លែងបន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន។
ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនជនរួមជាតិ បន្តរួមគ្នាថែរក្សាការពារសន្តិភាពឲ្យបានគង់វង្ស ព្រោះសន្តិភាពជាគ្រឹះនៃការអភិវឌ្ឍ ហើយបើគ្មានសន្តិភាពទេ ក៏មិនមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះដែរ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


