ព័ត៌មានជាតិ
កម្លាំងមួកខៀវ៣១នាក់ហ្វឹកហ្វឺនបច្ចេកទេសប្រើប្រាស់ម៉ាស៊ីនរ៉ូបូតចាប់គ្រឿងផ្ទុះមុនចេញទៅបំពេញបេសកកម្មនៅយូអិន
ភ្នំពេញ ៖ កងកម្លាំងមួកខៀវកម្ពុជាចំនួន ៣១រូប ហ្វឹកហ្វឺនបច្ចេកទេសប្រើប្រាស់ម៉ាស៊ូនរ៉ូបូត ក្នុងការបោសសំអាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ មុនចេញទៅបំពេញបេសកកម្មសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅពេលខាងមុខនេះ។

លោក ប្រាក់ សុទ្ធ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានមានប្រសាសន៍នៅក្នុងពិធីបើកវគ្គនៅថ្ងៃទី២៥មករានេះថា កម្លាំងមួកខៀវកម្ពុជា ហ្វឹកហ្វឺនបច្ចេកទេសប្រើប្រាស់ម៉ាស៊ីនរ៉ូបូតនេះ គឺបង្រៀនដោយយោធាចារ្យជាតិផ្ទាល់តែម្តង ដើម្បីឲ្យកម្លាំងមួកខៀវទទួលបានចំណេះដឹងក្នុងការប្រើប្រាស់ឧបករណ៍ជំនួយក្នុងការប្រឆាំង និងបន្សាបឧបករណ៍កែច្នៃ និងដោះមីន ដើម្បីបញ្ចៀសហានិភ័យផ្សេងៗព្រោះថា ពួកគេនឹងត្រូវត្រៀមបញ្ជូនទៅបំពេញបេសកកម្មនៅសាធារណរដ្ឋលីបង់, អាហ្វ្រិកកណ្តាល, និងម៉ាលី នាពេលខាងមុខ។

លោកបានបន្តទៀតថា កងកម្លាំងមួកខៀវដែលត្រៀមខ្លួនដើម្បីចូលរួម បំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិនេះ ពួកគេត្រូវតែមានសមត្ថភាពគ្រប់គ្រាន់ និងមានជំនាញច្បាស់លាស់ហើយសុទ្ធតែបានឆ្លងកាត់វគ្គហ្វឹកហ្វឺនត្រឹមត្រូវ ដែលមានយោធាចារ្យជាតិ និងអន្តរជាតិ ដែលពីសហរដ្ឋអាមេរិក ចិន ឥណ្ឌា បារាំង ជប៉ុន មន្ត្រីUNMASS របស់អង្គការសហប្រជាជាតិ និងបណ្តាប្រទេសជាមិត្តកម្ពុជាជាច្រើននាក់ទៀត។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំង ចំនួនសរុបប្រមាណ ៧១២៣នាក់ ហើយ ក្នុងនោះមានស្ត្រី៤១៩នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ ខណៈបច្ចុប្បន្នកម្ពុជាមានកម្លាំងចំនួនប្រមាណជិត ១០០០នាក់ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៤ រួមមានសាធារណរដ្ឋស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ និងម៉ាលីដែលធ្វើអោយប្រទេសកម្ពុជាក្លាយជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេក្នុងតំបន់អាស៊ាន៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


