Connect with us

ព័ត៌មានជាតិ

តើអ្នកណាខ្លះដែលមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត និងបរិវេណខាងក្នុង?

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៣ បានចេញសេចក្ដីណែនាំ ស្ដីពី ការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ក្នុងដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្ដីណែនាំនោះ បានបញ្ជាក់ថា អ្នកដែលមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត និងបរិវេណខាងក្នុងមានដូចតទៅ៖

-មន្រ្តីបោះឆ្នោតដែលទទួលការតែងតាំងពី គ.ជ.ប។

-ភ្នាក់ងារគណបក្សនយោបាយ បានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត។

-អ្នកសង្កតការណ៍មានបណ្ណចេញពី គ.ជ.ប ឬដោយ គធ.ខប។

-អ្នកសារព័ត៌មានដែលមានផ្ដល់បណ្ណដោយ គ.ជ.ប។ ករណីគ្មានបណ្ណអនុញ្ញាត អ្នកសារព័ត៌មាន អាចចូលការិយាល័យបោះឆ្នោត ត្រឹមតែការបោះឆ្នោតប៉ុណ្ណោះ។

-អ្នកមានសិទ្ធិបោះឆ្នោត ហើយត្រូវបោះឆ្នោតនៅការិយាល័យបោះឆ្នោត។

-ភ្នាក់ងារសន្តិសុខបោះឆ្នោតក្នុងឯកសណ្ឋាន និងប្រឡង់ដៃបោះឆ្នោត ផ្ដល់ដោយ គ.ជ.ប។

-ភ្នាក់ងារសន្តិសុខបោះឆ្នោត និងភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធាន គ.ក.ប ធ្វើសំណូមពរក្នុងករណីចាំបាច់។

ក្នុងនោះ គ.ជ.ប បានបញ្ជាក់ថា អ្នកដែលមានសិទ្ធិចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត ដែលត្រូវបានអនុញ្ញាតឲ្យចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត និងបរិវេណខាងក្នុងនូវជនទាំងឡាយ ដូចខាងក្រោម៖

-មន្ត្រីរាប់សន្លឹកឆ្នោត ដែលបានទទួលការតែងតាំងពី គ.ជ.ប។

-ភ្នាក់ងារគណបក្សនយោបាយ ដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត។

-អ្នកសង្កេតការណ៍ដែលមានបណ្ណសម្គាល់ផ្ដល់ឱ្យដោយ គ.ជ.ប ឬដោយ គធ.ខប។

-អ្នកសារព័ត៌មានដែលមានបណ្ណសម្គាល់ផ្ដល់ឲ្យដោយ គ.ជ.ប។

-ភ្នាក់ងារសន្តិសុខបោះឆ្នោត និងភ្នាក់ងារសង្រ្គោះ នៅពេលដែលប្រធាន គ.ក.រ បានស្នើសុំ ក្នុងករណីចាំបាច់។

ក្រៅពីនេះ គ.ជ.ប ក៏បានបញ្ជាក់ចំពោះអ្នកដែលមិនមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត និងរាប់​សន្លឹកឆ្នោត ដែលរួមមាន៖ សមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្រ្ត សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិក​រាជ​រដ្ឋាភិបាល ថ្នាក់ដឹកនាំ គណបក្សនយោបាយគ្រប់លំដាប់ថ្នាក់ អជ្ញាធនដែនដី អភិបាល​នៃគណៈ​អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមជិកក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ ជំនួយការមេភូមិ លើកលែង​អ្នកទាំងនោះ ត្រូវបោះឆ្នោត។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី ៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខ។ ក្នុងនោះ មានគណបក្សនយោបាយចំនួន ១៨ ត្រូវបាន គ.ជ.ប ទទួលស្គាល់ឲ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ថ្នាក់ជាតិលើកទី ៧នេះ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម