ព័ត៌មានជាតិ
ភ្ជួរដីចំការប៉ះម៉ីនតោនផ្ទុះរងរបួសអ្នកបើកត្រាក់ទ័រម្នាក់
តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា បុរសជាអ្នកស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីម្នាក់ បានរងរបួសធ្ងន់ ខណៈជនរងគ្រោះបើកត្រាក់ទ័រ១គ្រឿងភ្ជួរដីចំការប៉ះចំម៉ីនតោន១គ្រាប់ បណ្តាលឲ្យផ្ទុះយ៉ាងកក្រើក ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះភ្លាមៗ។
ប្រភពបន្តថា ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១០និង២៤នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ ត្រង់ចំណុចខាងកើតវត្តស្រែក្នុងភូមិស្រះចក ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការនេះបានបង្កឲ្យត្រាក់ទ័រមួយគ្រឿម៉ាកហ្វត របស់ឈ្មោះ សនសៅ ភេទប្រុសអាយុ៤២ឆ្នាំ មានទីលំនៅភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន រងការខូចខាតប្រហែល៤៨%។ ចំណែកអ្នកស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីមានឈ្មោះ ឌុល គង់ ភេទប្រុសអាយុ៤៥ឆ្នាំមានទីលំនៅភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន បានរងរបួសដៃនិងដងខ្លួនខាងស្តាំធ្ងន់ធ្ងរ។
ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ខណៈដែលជនរងគ្រោះមានសភាពធ្ងន់ធ្ងរក្រោយពីជួយសង្គ្រោះបឋមខាងគ្រូពេទ្យនឹងបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីចៀសផុតពីគ្រោះថ្នាក់ដល់ជីវិត៕
អត្ថបទ ៖ សៅ សារិទ្ធ


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


