ព័ត៌មានជាតិ
សម្រាប់ការដង្ហែ ក្បួនយុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃបិទ គណៈកម្មាធិការគណបក្សរាជធានីបានត្រៀមរួចរាល់លើតម្រាយផ្លូវជាង៩គីឡូម៉ែត្រ
ភ្នំពេញ ៖ សម្រាប់ការដង្ហែ ក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងការបិទវគ្គយុទ្ធនាការ ឃោសនាបោះឆ្នោត គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ ដើម្បីដង្ហែក្បួន លើតម្រាយផ្លូវប្រវែង ជាង៩គីឡូម៉ែត្រ នៅក្នុងរាជធានីភ្នំពេញ។

នេះបើតាមការបញ្ជាក់អោយដឹង ក្នុងកិច្ចប្រជុំស្ដីពីការដកពិសោធន៍ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ លើកទី២ និងទិសដៅបន្ត ដើម្បីត្រៀមហែលើកទី៣ និងបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោត នាល្ងាចថ្ងៃទី១២ កក្កដា នេះ ក្រោមអធិបតីភាពលោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ដោយមានការចូលរួមពី គណៈកម្មាធិការគណបក្សខណ្ឌទាំង១៤ អង្គភាពនៃមន្ទីរចំណុះឱ្យគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ស២៦ ស២៧ នៅមន្ទីរបក្សរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះ គឺបានកំណត់រួចហើយដោយយកថ្ងៃទី២១ កក្កដាឆ្នាំ២០២៣ ជាថ្ងៃបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោត ។ ថ្ងៃបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោតនេះ សមាជិក សមាជិកា គណបក្ស ប្រជាជនកម្ពុជា នឹងជួបជុំគ្នាមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រួចដង្ហែរក្បួន ចេញពីកោះពេជ្រ ចូលមកក្នុងរាជធានីភ្នំពេញ ដោយមកបញ្ចប់នៅបឹងកក់ដែលមានតម្រាយផ្លូវប្រវែង ជាង៩គីឡូម៉ែត្រ៕
ដោយ ៖ ស្រីរ័ត្ន


















-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ