Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​ប្រគល់​ប័ណ្ណសរសើរ​ជូន​មន្ត្រី​សុខាភិបាល នៃ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង និង​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ

បានផុស

នៅ

រាជរដ្ឋាភិបាល​បាន​ប្រគល់​ប័ណ្ណសរសើរ​ជូន​មន្ត្រី​សុខាភិបាល នៃ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង និង​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ចូលរួមចំណែក​ក្នុង​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​ដែល​ធ្វើឱ្យ​កម្ពុជា​បើក​ដំណើរការ​ប្រទេស​ឡើងវិញ​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០២១​កន្លងទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រគល់​ប័ណ្ណសរសើរ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ជូន​មន្ត្រី​សុខាភិបាល នៃ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង និង​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​១៣​កក្កដា​ ក្រោម​អធិបតីភាព លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល។

លោក​សាស្ត្រាចារ្យ​រង លូ លី​ឃាង នាយក​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បាន​មានប្រសាសន៍ថា​ មន្ទីរពេទ្យ​ព្រះអង្គ​ឌួង និង​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ទាំងអស់​សូម​សម្តែង​នូវ​ការដឹងគុណ​ក្រៃលែង និង​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា និង ក្រសួងសុខាភិបាល ដែលមាន​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានការ​ណែនាំ និង​ចង្អុលបង្ហាញ​ក្នុងការ​ដាក់ឱ្យ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​ជា មណ្ឌល​ព្យាបាល​និង​សង្គ្រោះបន្ទាន់​សម្រាប់​អ្នកជំងឺ​កូ​វី​-១៩ កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១។

លោក​សាស្ត្រាចារ្យ​រង លូ​លី​ឃាង​បាន​បន្ត​ថា ​មន្ទីរពេទ្យ​បាន​គោរព​និង​អនុវត្ត​តាម​ការណែនាំ​ដោយ​មិន​ស្ទាក់ស្ទើរ​ឡើយ ដើម្បី​ចូលរួម​ជាមួយ​ក្រសួងសុខាភិបាល ក៏ដូចជា​រាជរដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ រហូត​ទទួលបាន​ជោគជ័យ​គួរ​ជា​មោទនៈ​។​ ក្នុងនោះ​មាន​មន្ត្រី​ដែល​ចូលរួម​យ៉ាងសកម្ម​ក្នុង​មណ្ឌល​ព្យាបាល​និង​សង្គ្រោះ​បន្ទាន់ មាន​ចំនួន ១៥៤​នាក់ ស្រី ៦៦​នាក់​។ លោក​សាស្ត្រាចារ្យ​រង លូ​លី​ឃាង បាន​បន្ត​ទៀត​ថា ​ជាមួយគ្នានេះដែរ វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ក៏​ជា​តួអង្គ សំខាន់​ផងដែរ​ក្នុង​ការ​យក​សំណាក និង​ធ្វើតេស្ដ​រក​អ្នក​ឆ្លង​មេរោគ​មួយ​នេះ​។ មន្ត្រី​សុខាភិ​បាល​នៃ​វិទ្យាស្ថាន​បាន​ទៅធ្វើ​សំណាក​នៅ​ទីតាំង​មួយចំនួន និង​វិទ្យាស្ថាន​ជា​កន្លែង ដែល​ទទួល​សំណាក​ដែល​ត្រូវ​ធ្វើ​តេស្ត​រក​មេរោគ​ផងដែរ​។ នេះ​គឺជា​ការចូលរួម​នឹង​សហការ​ជា​ធ្លុង​មួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ រហូត​យើង​អាច​ទទួលជោគជ័យ​។

លោក​សាស្ត្រាចារ្យ​រង លូ​លី​ឃាង សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា ប័ណ្ណសរសើរ​របស់​រា​ជ​រដ្ឋាភិបាល​មួយ​នេះ នឹង​លើកទឹកចិត្ត និង​ជំរុញ​ទឹកចិត្ត​ថែមទៀត​ដល់​មន្ត្រី​សុខាភិបាល នៃ​របស់​មន្ទីរពេទ្យ ព្រះ​អង្គឌួង និង​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ក៏ដូចជា​មន្ត្រី​សុខាភិបាល​ទាំងអស់ ផងដែរ​។

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល​បាន​ពាំ​នាំនូវ​ការសួរសុខទុក្ខ និង​នឹករលឹក​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន លោក​លោកស្រី​ជា ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល ព្រមទាំង​លោក លោកស្រី ជា​មន្ត្រីរាជការ បុគ្គលិក​សុខាភិបាល នៃ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង និង​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ដែលមាន​វត្តមាន​នៅទីនេះ​។

លោក​រដ្ឋមន្ត្រី​បាន​រំលឹក​ថា ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ពិភពលោក​ប្រសិទ្ធ​នាម​ថា “​កម្ពុជា​ជា​ប្រទេស​តូច មាន​បេះដូង​ធំ​ទូលាយ​” ដោយ​បាន​គ្រប់​គ្រង់ ឆ្លើយតប ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ដោយ​ជោគជ័យ គឺ​ពិត​ជាមាន​មោទនភាព ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ដ៏​អស្ចារ្យ របស់​សង្គមជាតិ​ទាំងមូល រួមទាំង​ជនបរទេស​ទាំងអស់​ដែល​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា ហើយ​សមិទ្ធផល គួរឱ្យកត់សម្គាល់​នេះ​កើតឡើង ក្រោម​ការដឹកនាំ​ផ្ទាល់​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ការប្រើប្រាស់​កម្លាំង សរុប​របស់​ជាតិ និង​មានការ​ចូលរួម​របស់​សង្គមជាតិ​ទាំងមូល ដែល​អាចឱ្យ​កម្ពុជា​បើក​ដំណើរការ​ឡើងវិញ ទាំង​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០២១​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ​មេរៀន​បទពិសោធន៍​ទាំងអស់នេះ អាចឱ្យ យើង​យកឈ្នះ​លើ​សមរភូមិ​កូ​វីដ​-១៩ តែ​រាជរដ្ឋាភិបាល​នៅតែ​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់ ព្រោះ សង្គ្រាម​កូ​វីដ​-១៩ មិនទាន់​ចប់​នៅឡើយ​។​សមិទ្ធផល​ដ៏​ធំធេង​ទាំងនេះ កើតចេញពី​ការដឹកនាំ​ប្រកបដោយ​ស្មារតី​បុរេ​សកម្ម ចក្ខុវិស័យ​វែងឆ្ងាយ ឈ្លាសវៃ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក កម្ពុជា ជាពិសេស​ការរក្សាបាន​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ការគ្រប់គ្រង​បាន​ជំងឺ​កូ​វីដ​-១៩ ការរក្សា​កំណើនសេដ្ឋកិច្ច ជីវភាព​ប្រជាជន​រីកចម្រើន ការ​លើក​កម្ពស់ កិត្យានុភាព​កម្ពុជា នៅលើ​ឆាក​តំបន់​និង​អន្តរជាតិ តាមរយៈ​នយោបាយ​ការបរទេស​ឯករាជ្យ ដោយ​ផ្អែក លើ​ច្បាប់​។ ព្រះរាជាណាចក្រ​កម្ពុជា​បានរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ដោយ​ជោគជ័យ​កិច្ចប្រជុំ​កំពូល​អាស៊ាន ឆ្នាំ ២០២២ ព្រមទាំង​បានរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣ ក្នុង​បរិយាកាស​មហោឡារិក អ​ធឹ​ក​អធម ល្បី​ខ្ទរខ្ទារ ទូទាំង​ព្រះរាជាណាចក្រ កម្ពុជា ក្នុង​តំបន់ និង​នៅលើ​សកលលោក​។ ដូច្នេះ​តម្លៃ​សន្តិភាព ដែល​កម្ពុជា​កំពុង​តែមាន និង​ខិតខំ​ថែរក្សា នៅពេលនេះ គឺ​ពិតជា​កត្តា​សំខាន់បំផុត ដែល​បងប្អូន​ជនរួមជាតិ​កម្ពុជា​ទាំងអស់ ត្រូវតែ​ចងចាំ​ជានិច្ច និង ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​នេះ​ឱ្យ​ឋិតថេរ​ជា​អមតៈ​។

លោក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ និង​មន្ត្រី​សុខាភិបាល នៃ មន្ទីរពេទ្យ​ព្រះអង្គ​ឌួង និង​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ដែល​បាន​ចូលរួមចំណែក​ក្នុង​ការ​ដឹកនាំ និង​សម្របសម្រួល ទាំង​ផ្នែក​បច្ចេកទេស រដ្ឋបាល​ហិរញ្ញវត្ថុ និង​ភស្តុភារ បាន​រហ័ស និង​ទាន់​ពេល​វេលា​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

កីឡា២ ម៉ោង មុន

កីឡាការិនី យ៉ុន យ៉ើន បង្កើត​ប្រវត្តិផ្ទាល់​ខ្លួនទៅ​លេង​​ប្រទេស​ទី​៣​ក្នុង​អាជីព

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៣ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម