ព័ត៌មានជាតិ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោក ឃួង ស្រេង នឹងដឹកនាំក្បួនដង្ហែ បិទយុទ្ធនាការឃោសនា បោះឆ្នោតនៅថ្ងៃទី២១ ខែកក្កដា
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនឈរឈ្មោះពេញសិទ្ធិលេខរៀងទី១ នៅមណ្ឌលរាជធានី ភ្នំពេញ និងលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញនឹងដឹកនាំក្បួនដង្ហែ បិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដែលមានអ្នកចូលរួម ប្រមាណជិត៦ម៉ឺននាក់ ដោយចាប់ផ្តើមចេញពីបរិវេណទីធ្លាមុខសាលមហោស្រពកោះពេជ្រ និងបិទបញ្ចប់នៅតំបន់បឹងកក់ក្នុងមូលដ្ឋានខណ្ឌដូនពេញ។ នេះបើតាមការបញ្ជាក់ឱ្យដឹងក្នុងកិច្ចប្រជុំពិភាក្សា ការងាររៀបចំក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៦ កក្កដា នេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ដោយមានការចូលរួមពី គណៈកម្មាធិការគណបក្សខណ្ឌទាំង១៤ អង្គភាពពាក់ព័ន្ធចំណុះអោយគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នៅមន្ទីរបក្សរាជធានីភ្នំពេញ។

បើតាមគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ អ្នកចូលរួមសរុបប្រមាណ៦ម៉ឺននាក់ ក្នុងចំនួននេះ មានសមាជិកាបក្ស ចាំទទួលស្វាគមន៍តាមដងផ្លូវ ប្រមាណជិត៤០០០០នាក់ លើចម្ងាយផ្លូវប្រមាណ១០គីឡូម៉ែត្រជាមួយនឹងការប្រគំតន្ត្រីចំនួន១០ទីតាំង ដោយចាប់ផ្តើមចេញដំណើរពីកោះពេជ្រ និងមកបិទបញ្ចប់នៅ ក្នុងតំបន់បឹងកក់។
ក្នុងកិច្ចប្រជុំនោះលោកឃួង ស្រេង បានណែនាំអោយប្រធានគណកម្មាធិការគណបក្សខណ្ឌ ដែលមានមូលដ្ឋានរបស់ខ្លួនស្ថិតនៅក្នុងតម្រាយផ្លូវនៃការដង្ហែក្បួននេះ ត្រូវទទួលខុសឱ្យបានខ្ពស់បំផុតលើ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យនិងបរិស្ថាន ដើម្បីឱ្យការដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញនេះ ទទួលបាននូវភាពគគ្រឹកគគ្រេង ជាមួយនឹងការរក្សាបានទាំងសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ៕
អត្ថបទ ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


