ព័ត៌មានជាតិ
អ្នកណាខ្លះជាឥស្សរជនខ្មែរ ៥ រូបកំពុងកាន់តំណែងធំៗនៅអាស៊ាន?
លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជាបានបង្ហាញថា បច្ចុប្បន្ននេះកម្ពុជាមានឥស្សរជនខ្មែរ ៥ រូប ដែលកំពុងកាន់តំណែងធំៗនៅអាស៊ាន។
តាមរយៈសំណេរនៅលើបណ្ដាញសង្គមនាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ លោក ពុយ គា បានលើកឡើងថា ចាប់ពីដើមឆ្នាំរហូតដល់ខែកក្កដា ឆ្នាំ២០២៣ លោកបានធ្វើដំណើរបំពេញការងារនៅប្រទេសឥណ្ឌូណេស៊ីចំនួន ៤លើករួចមកហើយ។ លើកនេះ លោកបានចូលទៅដល់កន្លែងបេះដូងអាស៊ានដើម្បីស្វែងយល់អំពីលេខាធិការដ្ឋានអាស៊ាន ដែលស្ថិតនៅកណ្ដាលទីក្រុងចាកាតា ដោយមានមន្ត្រី និងបុគ្គលិកធ្វើការជាង ៤០០នាក់។

ជាក់ស្ដែង លោកថា «ពេលដែលខ្ញុំកំពុងមានវត្តមាននៅក្នុងអគារដ៏ស្កឹមស្កៃនោះ ស្រាបតែលេចចេញព័ត៌មានថា មានជនជាតិខ្មែរ ៥ រូប កំពុងកាន់តំណែងខ្ពស់ៗទាំងអស់នៅក្នុងស្ថាប័នមួយនេះ»។ ពាក់ព័ន្ធជនជាតិខ្មែរ ៥ រូប ដែលកំពុងកាន់តំណែងនិងតួនាទីខុសៗគ្នាក្នុងនោះមាន៖
-លោកបណ្ឌិត កៅ គឹមហួន ជាអគ្គលេខាធិការ កាន់តំណែងខ្ពស់ជាងគេបំផុត
-លោក លុច្ស តារា នាយកខុទ្ទកាល័យអគ្គលេខាធិការអាស៊ាន
-លោក អ៊ុន សុវណ្ណាសាម ប្រធាននាយកដ្ឋានកិច្ចការសេវាកម្មច្បាប់ និងកិច្ចព្រមព្រៀង
-លោក អ៊ឹង ស្រេងគង់ ប្រធាននាយកដ្ឋានរដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុ
-លោកបណ្ឌិត សុខ វង់ អនុប្រធាននាយកដ្ឋាន និងជាប្រធានកិច្ចការបរិស្ថាន
លោក ពុយ គា បន្តថា លោក កៅ គឹមហួន ដែលកាន់តំណែងខ្ពស់ជាងគេបំផុតនៅក្នុងអាស៊ាន គឺលោកទទួលបានសញ្ញាប័ត្របណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយមកពីសហរដ្ឋអាម៉េរិក។ មុនទទួលបានតំណែងជាអគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន ធ្លាប់កាន់កិច្ចការនិងមានបទពិសោធន៍ជាច្រើនទាក់ទងទៅនឹងការស្រាវជ្រាវ វិស័យអប់រំ ទំនាក់ទំនងអន្តរជាតិ និងកិច្ចការបរទេស រួមទាំងតំណែងជារដ្ឋលេខាធិការក្រសួងការបរទេស និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីផងដែរ។

លោក ពុយ គា បន្ថែមថា រាល់ដំណើរទៅក្រៅប្រទេសម្តងៗ លោកតែងសង្កេតដោយក្តីរំភើប។ ពេលដែលលោកបានដឹងថា មានពលរដ្ឋខ្មែរបានកាន់តំណែងឬតួនាទីធំៗទៀតនោះ វាជាមុខមាត់និងជាធនធានមនុស្សរបស់ខ្មែរទាំងអស់ ហើយលោកក៏សង្ឃឹមថានឹងមានបញ្ញវន្តខ្មែរជាបន្តបន្ទាប់នឹងមកកាន់តំណែងច្រើនទៀតនៅលេខាធិការដ្ឋានអាស៊ានដែលកំពុងធ្វើការជាមួយប្រមុខការទូតមកពី ១០៥ ប្រទេស និងស្ថាប័នអន្តរជាតិធំៗដទៃទៀត៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


