Connect with us

ព័ត៌មានជាតិ

អាជ្ញាធរចុះណែនាំម្ចាស់ម្ចាស់ភោជនីយដ្ឋាន និងសេវាកម្សាន្តផ្អាកលក់ស្រាអំឡុងពេលបោះឆ្នោត

បានផុស

នៅ

ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង លោក អ៊ុន ប៉ោសឿន បានដឹកនាំមន្ត្រីក្រោមឱវាទចុះបន្តផ្សព្វផ្សាយសារាចរណែនាំដល់ប្រជាពលរដ្ឋ និងម្ចាស់ភោជនីយដ្ឋានខារ៉ាអូខេ ក្លឹបកម្សាន្តទាំងអស់ត្រូវផ្អាកលក់ដូរគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងចំថ្ងៃបោះឆ្នោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានឲ្យដឹងថា ដោយអនុវត្តតាមសារាចរណែនាំពីក្រសួងទេសចរណ៍លោកបានចាត់តាំងលោក វ៉ន ទុំ ដឹកនាំមន្ត្រីចុះអនុវត្តផ្សព្វផ្សាយស្ដីពីការហាមឃាត់ការលក់ដូរគ្រឿងស្រវឹងគ្រប់កន្លែងក្នុងខេត្តស្ទឹងត្រែងជាពិសេសនៅតាមអាហារដ្ឋានខារ៉ាអូខេក្លឹបកម្សាន្តជាដើម។

លោកប្រធានមន្ទីរបានបន្តថា ការហាមឃាត់មួយថ្ងៃមុនថ្ងៃបោះឆ្នោត និងចំថ្ងៃបោះឆ្នោតនេះ គឺក្នុងគោលបំណងតម្រូវឲ្យអ្នកបម្រើសេវាការងារនៅតាមកន្លែងនីមួយៗបានឈប់សម្រាកពីការងារដើម្បីទៅចូលរួមបោះឆ្នោត។

ក្នុងការចុះណែនាំនោះ ម្ចាស់ទីតាំងលក់ដូរគ្រឿងស្រវឹងទាំងអស់នៅក្នុងខេត្តស្ទឹងត្រែង ម្ចាស់ទីតាំងបានសន្យា និងអនុវត្តសារាចរណែនាំរបស់ក្រសួងទេសចរណ៍ក៏ដូចជាការចុះណែនាំដោយផ្ទាល់ពីមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងផងដែរ។

ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ នឹងប្រព្រឹត្តនៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២៣នេះ។តាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ត្រូវផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងមួយថ្ងៃទៀតគឺចំថ្ងៃបោះឆ្នោតតែម្ដង៕

អត្ថបទ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម