ព័ត៌មានជាតិ
ចាប់ខ្លួនអ្នករត់ការចូលសញ្ជាតិ សុីដាច់លុយថៅកែចិន៧៦មុឺនដុល្លារ
បុរសម្នាក់ ដែលធានារត់ការចូលសញ្ជាតិខ្មែរឲ្យថៅកែចិន៣នាក់ ហើយសុីដាច់ប្រាក់ចំនួន៧៦មុឺនដុល្លារ ត្រូវបាននគរបាលព្រហ្មទ័ណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ដើម្បីធ្វើការសាកសួរ ។

ជនសង្ស័យ ដែលត្រូវចាប់ខ្លួនឈ្មោះ សុិន ដាវុធ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅផ្ទះលេខ B10 ផ្លូវលំ ភូមិបឹងឈូក ក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ ជានាយកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន ហ្គោលវែល ។
តាមអង្គហេតុនៃដើមចម ដែលបណ្ដាលឲ្យមានការចាប់ខ្លួនឈ្មោះសុិន ដាវុធ គឺកាលពីអំឡុងខែសីហា ឆ្នាំ២០១៩ ថៅកែចិនឈ្មោះ Chan kam fung Jane បានពឹងពាក់ឲ្យឈ្មោះ សុិន ដាវុធ ដែលជានាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនដាក់ពាក្យសុំចូលសញ្ជាតិខ្មែរឲ្យថៅកែចិន៣នាក់ គឺឈ្មោះ Yam tak Chung ឈ្មោះ Lam Lai ភេទស្រី និងឈ្មោះ Qin zhewei ភេទប្រុស ដែលជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន។ បន្ទាប់មកឈ្មោះ សុិន ដាវុធ បានឲ្យលោក Chan kam fung Jane ប្រគល់ប្រាក់ចំនួន៧៦មុឺនដុល្លារ មកឲ្យខ្លួន ដើម្បីរត់ការដាក់ពាក្យសុំចូលសញ្ជាតិ ដោយសន្យាថា ក្នុងរយៈពេល៩០ថ្ងៃ ទើបបានលទ្ធផល។ បន្ទាប់មកលោក Chan kam fung Jane បានប្រគល់សែក១០សន្លឹករបស់ធនាគារសហពាណិជ្ជ .ក .អ មានលុយសុរបចំនួន៧៦មុឺនដុល្លារឲ្យមកឈ្មោះ សុិន ដាវុធ ដើម្បីធ្វើការនេះ ។

លុះដល់ថ្ងៃកំណត់មកដល់មិនឃើញមានការកោះហៅ ដើម្បីស្បថប្រកាសចូលសញ្ជាតិសោះឡើយ ហើយឈ្មោះ សុិន ដាវុធ បានគេចខ្លួនបាត់រហូតមក។ រហូតដល់ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២០ លោក Chan kam fung Jane បានតាមរកឃើញឈ្មោះ សុិន ដាវុធ ពេលនោះជនសង្ស័យបានសារភាពថា ខ្លួនមិនបានយកប្រាក់នោះទៅរយត់ការចូលសញ្ជាតិទេ គឺយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ហើយសន្យាថានឹងសងប្រាក់វិញទាំងអស់ តែរហូតមកដល់ថ្ងៃនេះមិនឃើញសងប្រាក់វិញសោះទើបលោក Chan kam fung Jane ដាក់ពាក្យប្ដឹងតែម្ដង ៕
អត្ថបទ៖ មករា
សូមចុចអាន៖ បង្ហាញមុខជនសង្ស័យ៧នាក់ បន្ទាប់ពីដេញកាប់សម្លាប់ជនរងគ្រោះ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ